ភ្នំពេញ៖ ទីតាំងផ្ទះមួយកន្លែងដែលមានស្តុកលក់ហ្គាសប្រភេទកំប៉ុង គ្រឿងហ្គាសត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបដែលសង្ស័យថា នាំផលិតផលចូលដោយគ្មានច្បាប់អនុញ្ញាត។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ១០៧បេ ផ្លូវ១៥០ ស្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចជំនាញដែលចុះប្រតិបត្តិការឆែកឆេរនេះបានបញ្ជាក់ថា ទីតាំងនេះសង្ស័យមានលក់បន្លំសារធាតុហ្គាល់មានជាតិពុលរំលោភទៅលើច្បាប់។ គេសង្ស័យថាម្ចាស់ទីតាំងនេះវេចខ្ចប់ច្រកបញ្ចូលកំប៉ុងបន្លំដោយដាក់បញ្ចូលហ្គាស់ដែលមានសារធាតុពុល ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងឆែកឆេរពិនិត្យមើលសម្ភារសង្ស័យខុសច្បាប់ទាំងអស់នោះ ៕ ស ដារ៉ា
...