រយពេលជាងពីរខែកន្លងមកនេប៉ាលនៅតែប្រឈមនឹងបញ្ហាជាច្រើន ទុកជាន់ទុក ក្នុងពេលដែលពលរដ្ឋរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង ត្រូវប្រឈមនិងកង្វះស្បៀងអាហារ ភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យជិវភាពរស់នៅរបស់ពលរដ្ឋកាន់តែវេទនា។
នៅពេលនេះ បណ្តាសាលារៀន រមណីយដ្ឋាន Basantapur Durbar និងPatan Durbar ស្ថិតនៅក្នុងទីក្រុង Kathmandu បានរៀបចំបោសសម្អាតប្រមូលគំនរបាក់បែកទុកមួយកន្លែង ដើម្បីឲ្យអ្នកទេសចរណ៍អាចទៅកម្សាន្តនៅទីនោះបាន។ តំបន់មួយចំនួនដំណើរការឡើងវិញជួយឲ្យជីវិតរស់នៅរបស់ពលរដ្ឋមានភាពប្រសើរជាងមុនបន្តិច ប៉ុន្តែនៅមានពលរដ្ឋរាប់ពាន់នាក់កំពុងរស់នៅក្នុងជំរុំដែលផ្តល់ជួនដោយអង្គការអន្តរជាតិ ដោយសារតែផ្ទះរបស់ពួកគាត់ត្រូវបំផ្លាញទាំងស្រុងក្នុងការរញ្ជួយដីពីរលើកផ្ទួនៗគ្នា ។
ដោយជីវភាពខ្វះខាតពួកគាត់មិនអាចសាងសង់ផ្ទះសម្រាប់ការរស់នៅបានឡើយ។ អ្វីដែលជាផលលំបាករបស់ពលរដ្ឋនាពេលនេះ ក្រោយពីផ្ទះបាក់បែកគ្មានទីជម្រក ពលរដ្ឋកំពុងប្រឈមនឹងគ្រោះទឹកជំនន់ បាក់ដីរយៈពេលប៉ុន្មានថ្ងៃកន្លងមក។
ដើម្បីស្ថាបនាប្រទេសជាតិឡើងវិញ រដ្ឋាភិបាលនេប៉ាល់នឹងត្រូវចំណាយពេលវេលាយ៉ាងយូរ ហើយត្រូវចំណាយប្រាក់យ៉ាងតិច6,6ពាន់លានដុល្លារសម្រាប់កសាងឡើងវិញ ។
នៅរដូវភ្លៀងចូលមកដល់ ទុក្ខលំបាក់បានគ្រប់ដណ្តប់ទៅលើពលរដ្ឋនេប៉ាល់កាន់តែច្រើនឡើងដោយត្រូវរស់នៅក្រោមភ្លៀងខ្យល់ផ្គររន្ទះ។ ការរស់នៅរបស់ពលរដ្ឋ គឺគ្មានសុវត្ថិភាពនោះឡើយ ដែលត្រូវប្រឈមនឹងបញ្ហាជាច្រើនមិនអាចដោះស្រាយបាន ។ ការរញ្ជួយដីកន្លងមកធ្វើឲ្យពលរដ្ឋនេប៉ាល់ភ័យខ្លាច មិនដឹងថាពេលណាវានឹងកើតឡើងម្តងទៀតនោះឡើយ។ គ្រាន់តែក្នុងរយៈពេលខ្លី ពលរដ្ឋនេប៉ាល់ត្រូវប្រឈមនឹងគ្រោះរញ្ជួយដី២លើក ធ្វើឲ្យអ្នកខ្លះ ពេលនេះ បើទោះមានផ្ទះថ្មក៏មិនហ៊ានចូលទៅរស់នូវផងទេ ខ្លាចពេលដេកលក់ត្រូវរញ្ចួយដីរត់ចេញមិនទាន់។ ពលរដ្ឋនៅក្នុងប្រទេសនេប៉ាល់ក៏ដូចប្រទេសជាច្រើនទៀតដែលមិនធ្លាប់ទទួលរង ការរញ្ជួយដី មិនដឹងពីវិធីសាស្រ្តទប់ទល់ឡើយ
នៅពេលនេះរដ្ឋាភិបាលនេប៉ាល់ត្រូវការថវិការជាច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ។ ថវិការជាតិ ប្រចាំឆ្នាំ យ៉ាងតិច ៨,១ ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ គិតពីឆ្នាំ ២០១៥ ដល់ ២០១៦ ដើម្បីស្តារការខូចខាតទាំងឡាយ ជាពិសេសនៅក្នុងរដ្ឋធានី ដោយសារគ្រោះរញ្ជួយដី តំណាក់កាល ដំបូង។ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្ហាត់បង្រៀនយុវជន ៥០.០០០នាក់ ពីរបៀប រៀបឥដ្ឋ, ជាងឈើ, និង រៀបចំប្រព័ន្ធលូ ដែលមានសារៈសំខាន់ ក្នុងវិស័យសំណង់ពេលនេះ។
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុនេប៉ាល់ រ៉ាម សារ៉ាន ថ្លែងនៅក្នុងសភាជាតិថា បច្ចុប្បន្នថវិកាជាតិរបស់ខ្លួន មានចំនួន ៩១០ លានដុល្លារ ហើយ ដែលទុកសម្រាប់ស្តារការខូចខាត ដោយសារតែគ្រោះធម្មជាតិរញ្ជួយដី។ នៅក្នុងការ ស្តារនោះរួមមានលំនៅដ្ឋានរបស់ប្រជាជនជាចម្បង, សាលារៀន, មន្ទីរពេទ្យ, ផ្លូវថ្នល់, និង ហេដ្ឋារចនាសម្ព័ន្ធ ជាដើម ៕