ស្ត្រី​ម្នាក់​ត្រូវ​ប្តី​ក្មេង​យក​អង្កត់អុស​វាយ​សម្លាប់​ក្រោយ​ពី​ផឹកស្រា​ស្រវឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ នគរបាល​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនល្មើស​ជា​ប្តី​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ វាយ​ប្រពន្ធ​ស្លាប់​រត់គេច​ខ្លួន​ក្រោយ​ពី​ប្តី​ប្រពន្ធ​ទាំង​២​នាក់​បាន​ឈ្លោះ​គ្នា​ក្រោយ​ពី​ផឹកស្រា​ស្រវឹង​រៀងៗ​ខ្លួន​នោះ​។​ ​សូម​បញ្ជាក់​ថា​ស្ត្រី​ម្នាក់​ត្រូវ​បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​ចន្លោះ​ម៉ោង​១១​ទៅ​១២​យប់​អធ្រាត្រ​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​យក​អង្កត់អុស​វាយ​ត្រូវ​ចំ​ក្បាល​ ១​កន្លែង​ ស្មា​ឆ្វេង​១​កន្លែង​ និង​ថ្គាម​ឆ្វេង​១​កន្លែង​ ក្នុង​ហេតុការណ៍​ឈ្លោះប្រកែក​គ្នា​កាលពី​វេលា​ ម៉ោង​១១​យប់​ថ្ងៃ​ទី​ដដែល​ នៅ​ចំណុច​ភូមិ​សាយ​សា​ម៉​ន​ ឃុំ​ចំណោម​ ស្រុក​មង្គលបុរី​ ខេត្ត​ បន្ទាយ​មាន​ជ័យ​។​ ​ជនល្មើស​ជា​ប្តី​ មានឈ្មោះ​ តឿ​ម​ សុខ​ អាយុ​២៤​ឆ្នាំ​ ដោយ​ជន​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់​ ទើបតែ​បាន​ប្តី​ក្មេង​ជនល្មើសរ​រយៈពេល​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ​គ្រួសារ​នេះ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ ​ពាក់ព័ន្ធ​ហេតុការណ៍​នេះ​លោក​ អ៊ិ​ន​ សំអាត​ នាយ​ប៉ុ​ស្ថិ៍​នគរបាល​ឃុំ​ចំណោម​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គឺ​រវាង​ប្តី​ប្រពន្ធ​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​កំដរ​បុណ្យសព​អ្នក​ភូមិ​ ម្នាក់​ ស្លាប់​ ក្នុងភូមិ​ជាមួយ​គ្នា​ ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​ ហើយ​ក៏​បាន​នាំ​គ្នា​ផឹកស្រា​ស្រវឹង​រៀងៗ​ខ្លួន​។​ លុះដល់​វេលា​ម៉ោង​១០​យប់​ បុរស​ជា​ប្តី​បាន​ហៅ​ប្រពន្ធ​ទៅ​ផ្ទះ​ដើម្បី​ទៅ​រៀបចំ​ខោអាវ​សម្រាប់​ឱ្យ​ប្តី​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ នៅ​ថ្ងៃស្អែក​។​ នៅ​ពេល​នោះ​ប្រពន្ធ​បាន​ប្រកែក​ថា​មិន​ទៅ​ផ្ទះ​នោះ​ទេ​ កំពុង​ជាប់រវល់​ផឹក​ ហើយ​ប្តី​ប្រពន្ធ​នោះ​ ក៏​ឈ្លោះប្រកែក​គ្នា​ក្នុង​រោង​បុណ្យ​ សព​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​តែ​រោង​បុណ្យ​។​ បន្ទាប់​មក​ដោយ​មានការ​សម្របសម្រួល​ពី​អ្នក​ភូមិ​ពួក​គេ​ក៏​ឈប់​ឈ្លោះ​គ្នា​ហើយ​ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ក៏​ដើរ​ចេញពី​រោង​បុណ្យ​ដើម្បី​ទៅ​ផ្ទះ​ ។​ នៅ​ពេល​ដើរមក​ដល់​មុខ​ផ្ទះ​ជូ​ដូន​ខាង​ប្តី​នៅ​ចម្ងាយ​ពី​ផ្ទះ​របស់​ពួក​គេ​ប្រហែល​១០០​ម៉ែត្រ​ ស្រាប់តែ​អ្នក​ទាំង​២​នាក់​ ឈ្លោះប្រកែក​គ្នា​ម្តងទៀត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ ទោះបី​បងប្អូន​ចេញ​មក​ឃាត់​ក៏​មិន​ស្តាប់​នោះ​ឡើយ​ ។​ បន្ទាប់​មក​បុរស​ជា​ប្តី​ក៏​បាន​ទៅ​ទាញ​ អង្កត់អុស​វាយ​ទៅ​លើ​ប្រពន្ធ​ បណ្តាល​ឱ្យ​រង​បួស​ធ្ងន់​ ហើយ​បុរស​ជា​ប្តី​ក៏​គេចខ្លួន​បាត់​។​ក្រោយ​កើតហេតុ​នោះ​ភ្លាម​ស្ត្រី​រង​គ្រោះ​នៅ​និយាយ​បាន​គេ​នឹក​ស្មានថា​មាន​បញ្ហា​អ្វី​នោះ​ទេ​។​អ្នក​ភូមិ​និង​សាច់ញាតិ​បាន​លើក​ឡើង​ស្ត្រី​រង​​គ្រោះ​ទៅ​ដេក​លើ​ផ្ទះ​ជីដូន​ខាង​ប្តី​នោះ​។​ លុះ​ស្ត្រី​រង​គ្រោះ​ដេក​បាន​ប្រហែល​១​ម៉ោង​ ជីដូន​ក៏​ទៅ​មើល​ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដាច់ខ្យល់​ ស្លាប់​បាត់​ទៅ​ហើយ​ ៕​វិច្ឆិកា

vichika-6

vichika-7

vichika-14

vichika-24

vichika-34

vichika-42

...

vichika-51

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print