តារាសម្តែងជើងចាស់ អ្នកស្រី ឃុន ណារី ហៅយាយ ស្វិត អំពាវនាវរកក្ដីសណ្ដោសពីសប្បុរជន ដើម្បីរស់

ចែករំលែក៖

ភ្នំពេញ៖ ស្ថិតក្នុងវ័យ៦៥ឆ្នាំ និងកំពុងមានជំងឺទាចទឹកធ្ងន់ធ្ងរប្រចាំកាយ តារាសម្តែងជំនាន់ដើម អ្នកស្រី ឃុន ណារី ហៅយាយ ស្វិត បានថ្លែងអំពាវនាវ សុំជំនួយឧបត្ថម្ភ ពីសប្បុរសជនទាំងទឹកភ្នែក ខណៈមកទទួលអំណោយថវិកា ពីលោក អ៊ឹម ជីវ៉ា ធ្វើឡើងនៅវត្តនាគវន្តថា «សព្វថ្ងៃនេះខ្ញុំមានជំងឺក្រិនថ្លើម និងទាចទឹក ហើយកំពុងតែជួបបញ្ហា ខ្វះខាតគ្មានលទ្ធភាព ព្យាបាលជំងឺឡើយជាខ្លាំង»។

អ្នកស្រី ឃុន ណារី បាននិយាយថា គិតរហូតមកទល់បច្ចុប្បន្ននេះ គាត់ចូលសិល្បៈជិត២០ឆ្នាំហើយ។ រឿងដែលអ្នកស្រីថតភាគច្រើនតួសម្តែងធ្វើជាម្តាយ ម៉ែដោះ ឬសម្តែងជាតួយាយជាដើម។ ម្យ៉ាងទៀតសព្វថ្ងៃ ក៏កំពុងសម្តែងឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍CTN ក្នុងរឿង«កុលាបបួនទង» និងថតឲ្យផលិតកម្ម ចក្រវ៉ាពេជ្រ គឺរឿងស្ទឹងស្នេហា(តួជាម៉ែដោះ) ដែលមានចាក់បញ្ចាំង នៅស្ថានីយប៉ុស្តិ៍លេខ៥៕

image

...

ដោយ៖ ABC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print