ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាល ខណ្ឌជ្រោយចង្វា មានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងដែនដីសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លូនថាៈ «កង្វល់របស់ប្រជាជនគឺជាភារះកិច្ចរបស់អាជ្ញាធរ »ដោយលោកសង្កត់ធ្ងន់និងលើកឡើងថាៈ « ថ្ងៃនេះខ្ញុំបាទបានទៅស្រាយបញ្ហាជូនប្រជាជននៅកោះដាច់ ខ្ញុំគិតថាដំណោះស្រាយរបស់ខ្ញុំជូនលោកយាយលោកតាលោកអ៊ុំលោកពូអ្នកមីងបងប្អូនទាំងអស់ពិតជាទទួលយកបានដោយក្ដីរីករាយ យើងទាំងអស់គ្នានាំគ្នាចូលរួមដោះស្រាយបញ្ហាអសកម្មក្នុងសង្គមយើង ដើម្បីសេចក្ដីក្សេមក្សាន្ត»។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជើងចាស់និងការងារ បានចូលរួមចំណែកដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ព្រះសង្ឃ គ្រាមកកាន់តំណែងអភិបាលខណ្ឌជ្រោយចង្វា បង្កើតថ្មីកន្លងទៅនេះ ទទួលបានការចាប់អារម្មណ៍ គាំទ្រយ៉ាងខ្លាំងពីស្រទាប់ប្រជាពលរដ្ឋ ៕
...
ដោយ៖ សុខ ខេមរា