គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ម្នាក់នឹង៧នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារក្រឡាប់គោយន្ត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ម្នាក់នឹង៧នាក់ទៀតរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ ដោយសារបើកគោយន្តបណ្តាលអោយក្រឡាប់ខ្លួនឯង កើតឡើងនៅចំណុចភូមិជប់គគី ឃុំអំពិល ស្រុកបន្ទាយអពិល ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោៈមានឈ្មោៈទី១ យៃ.លឿ ភេទស្រី អាយុ៥៥ឆ្នាំមុខរបរធ្វើស្រែ នៅភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង ស្លាប់ ។
ទី២ យៃ.យោម ភេទស្រី អាយុ ៥២ឆ្នាំលំនៅដ្ឋានដូចខាងលើ របួសធ្ងន់ ។ ៣ កឹម.កង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំ ដូចខាងលើ របួសស្រាល ។ ទី៤ ភុំ.លាស់ ភេទស្រី អាយុ៣៤ឆ្នាំរស់នៅភូមិ ឃុំ ដូចខាងលើ របួសធ្ងន់ ។ទី៥ ភុំ.អិល ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំដូចខាងលើ របួសស្រាល ។ ទី៦ មា.មួរ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិ ឃុឱដូចខាងលើ របួសស្រាល ។
ទី៧ កង.វាសនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំដូចខាងលើ របួសស្រាល និងទី៨ មួត.មាន ភេទប្រុស ២៣ឆ្នាំ រស់នៅភូមិ ឃុំដូចខាងលើ របួសធ្ងន់ ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីមូលហេតុបើកបរក្នុងល្បឿនលឿនផ្លូវបត់ចុៈភ្នំក៏បណ្តាលអោយក្រឡាប់តែម្តង ។

បច្ចុប្បន្នអ្នករបួសយកទៅព្យាបាលនៅស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ ។ ចំណែកអ្នកស្លាប់គ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ដោយមានខាងសមត្ថកិច្ចនគរបាលច្រកជប់គគីជួយចាត់ចែង ៕

image

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print