សម្ដេចក្រឡាហោម ស ខេង ចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដោយសូមចូលរួមបរិច្ចាកប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មុនហ្នឹងបន្តិច នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំព្រះករុណាខ្ញុំបានបន្តចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដោយសូមចូលរួមបរិច្ចាកប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលជាការបរិច្ចាគបន្ថែមពីពេលមុននេះនូវប្រាក់បៀវត្សចំនួន៣ខែ ដូច្នេះ សរុបទាំងអស់ចំនួន៩ខែ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់បន្តចូលរួមគាំទ្រ និងអនុវត្តឱ្យបានខ្ចាប់ខ្ចួននូវវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីយើងអាចរួមគ្នាទប់ស្កាត់បាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print