បន្ទាប់ពីមានបទបញ្ជាបន្ទាន់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្តទៅព្រំដែនទាំងយប់

ចែករំលែក៖

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានាយឧត្តមសេនីយ៍ផ្កាយមាស ៥ផុតលេខ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារជាបន្ទាន់មួយ ទៅកាន់បងប្អូនជនរួមជាតិ ជាពិសេស បងប្អូនប្រជាពលរដ្ឋ ជាកម្មករ កម្មការិនី កំពុងធ្វើការនៅប្រទេសថៃ កុំមានការភ័យខ្លាច ក្នុងការចល័តទីតាំង ខណៈប្រទេសថៃ ថ្ងៃនេះមានករណីឆ្លងជំងឺ covid-19 រហូតដល់ទៅ 576 នោះ។

សម្ដេចតេជោហ៊ុន សែន បានឲ្យអគ្គមេបញ្ជាការ ,មេបញ្ជាការកងទ័ពជើងគោក ត្រូវបញ្ជូនរថយន្តជាបន្ទាន់ទាំងយប់ ទៅកាន់ព្រំដែន គឺច្រកអូរស្មាច់ខេត្តឧត្តមមានជ័យ ច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងច្រកដូងខេត្តបាត់ដំបង។ ការបញ្ជូនរថយន្តកងទ័ព ទៅកាន់ព្រំដែន គឺជាវិធានការណ៍ សម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋដែលនៅតាមព្រំដែន ត្រឡប់មកចូលកម្ពុជា អាចមានចំនួនលើសពីសមត្ថភាពគ្រប់គ្រង ត្រូវតែធ្វើការដឹកជញ្ជូន ដោយរថយន្តកងទ័ព គឺមិនអនុញ្ញាតឲ្យធ្វើដំណើរតាមរថយន្ដតាក់ស៊ី ឬមធ្យោបាយផ្សេងៗ ដែលមិនបានធ្វើការត្រួតពិនិត្យ ធ្វើចត្តាឡីស័កបានត្រឹមត្រូវនោះឡើយ ព្រោះអាចឆ្លងជាសហគមន៍កើតឡើង។

សូមជម្រាបជូនផងដែរថា, ភ្លាមៗ បន្ទាប់ពីមានបទបញ្ជាបន្ទាន់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ចេញរថយន្តយោធាធន់ធំចំនួន៤៥គ្រឿងឆ្ពោះទៅកាន់គោលដៅព្រំដែន ចំនួនពីរ គឺទៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ចំនួន៣០គ្រឿង និងច្រកដូងខេត្តបាត់ដំបង ចំនួន១៥គ្រឿង ដើម្បីត្រៀមដឹកបងប្អូនពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ឆ្លងកាត់មកកម្ពុជាវិញ បន្ទាប់ពីប្រទេសថៃ មានការរីករាលដាលនូវមេរោគកូវិដ១៩ច្រើន នៅខេត្តសមុទ្រសាខន នាយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា, តាមប្រសាសន៍លើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺរថយន្តរបស់កងទ័ព ប្រមាណជា ៧០ គ្រឿង ត្រូវចេញដំណើរទាំងយប់ទៅកាន់ព្រំដែន។ ក្នុងនោះសម្ដេចក៏បាន ឲ្យអាជ្ញាធរខេត្តសាមីតាមព្រំដែន និងសមត្ថកិច្ច កងទ័ព នគរបាលជាតិ កម្លាំងកងរាជអាវុធហត្ថ ពិសេសនគរបាលអន្តោប្រវេសន៍ ត្រូវធ្វើការពង្រួញ ច្រកជាច្រើននោះ មកត្រឹមតែ ៣ ច្រក នាយស្រួលក្នុងការគ្រប់គ្រង ពិនិត្យនិងការឆ្លងដែនរបស់ប្រជាពលរដ្ឋ ។ក្នុងនោះឱ្យមានត្រឹមតែច្រក ប៉ោយប៉ែត ច្រកដូង អូរស្មាច់ ។ សម្ដេចចង់បញ្ជាក់ថា គួរធ្វើតាមអ្វីដែលជាបទពិសោធន៍ក្នុងខែមេសាកន្លងទៅ

ដោយ៖ សិលា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print