បុគ្គលិកនៅសេតវិមានទួលបានបទបញ្ជាឲ្យរៀបចំទទួលប្រធានាធិបតីថ្មី ចូ បៃឌិន

ចែករំលែក៖

បើទោះបី​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនៅតែអះអាងថា​លោកជាអ្នកឈ្នះក្នុងការបោះឆ្នោត​ក្តី ប៉ុន្តែបុគ្កលិកនៅសេតវិមានទទួលបានបទបញ្ជាឲ្យរៀបចំ​​​ឲ្យលោកត្រាំចាកចេញពីសេតវិមាន​ដើម្បីឲ្យប្រធានាធិបតីថ្មីចូលកាន់តំណែងវិញ។
បុគ្គលិកសេតវិមាន​ទទួលបាន​អុីម៉ែលពីការិយាល័យប្រធានាធិបតីថ្មី លោក បៃឌិន ឲ្យរៀបចំ​សម្ភាររបស់លោកត្រាំ​ចាកចេញនៅថ្ងៃទី ៤ ខែមករា ឆ្នាំ​២០២១ ។ តាមបណ្តាញព័ត៌មាន CBS News បានផ្សាយថា​ នៅក្នុងអុីម៉ែល បានស្នើឱ្យរៀបចំយកសម្ភារទាំងអស់របស់លោកត្រាំ​ចេញ ​ដើម្បីត្រៀមទទូលប្រធានាធិបតីថ្មី។
ប៉ុន្តែនៅក្នុង​អុីម៉ែលផ្សេងទៀត ពីក្រុមការងាររបស់លោកត្រាំ ក៏បានផ្ញើចូលទៅកាន់សេតវិមាន​ដែរដោយ ស្នើឲ្យរក្សា​ដូចដើម ហើយព័ត៌មាន​ថ្មីនឹងផ្តល់ជូននៅប៉ុន្មានថ្ងៃខាងមុខ។
នៅពេលនេះ លោកត្រាំ​បន្ត​ស្នើដល់សមាជិកគណបក្ស សាធារណរដ្ឋ​ក្នុងសភា ច្រានចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៦ខែមករា​ឆ្នាំ​២០២១​​ដែលជាថ្ងៃចុងក្រោយ​​ នៃ​ការបោះឆ្នោតរបស់សភា​។
គ្រួសារលោកត្រាំគឺត្រូវតែ​រៀបចំចាកចេញពីសេតវិមាន ​មុនពេលប្រធានាធិបតីថ្មីចូលកាន់តំណែង​នៅថ្ងៃទី​២០ខែមករា ឆ្នាំ២០២១។ ប៉ុន្តែមកទល់ពេលនេះ លោកត្រាំ​នៅមិនទាន់រៀបចំ​សម្ភារចាកចេញនៅឡើយទេ​​។ ក្រុមការងាររបស់លោកត្រាំ​ បន្តអូសបន្លាយពេលវេលា ដោយមិនព្រមចាកចេញពីសេតវិមាន​ឡើយ។
ភរិយាលោកត្រាំគឺលោកស្រីMelania Trump បានរៀបចំសម្ភាររួចរាល់​ដើម្បីបញ្ជូនទៅកាន់ Mar-a-Lago នៅក្នុងរដ្ឋ​Florida៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print