ខេមរៈភារុណ លាក់បាំងរឿងខេមរៈ ស្រីពៅ ឈឺធ្ងន់ ខណៈព្រះសង្ឃនិមន្តសូត្រមន្ត

ចែករំលែក៖

ភ្នំពេញ៖​ ក្រោយពីខកខានបង្ហាញវត្តមានប៉ុន្មានខែចុងក្រោយនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា ខេមរៈ ស្រីពៅ បានលេចចេញដំណឹងអកុសល្យថានាងកំពុងមានជំងឺប្រតិកម្មនិងថ្នាំរក្សាសម្រស់ធ្ងន់ធ្ងររហូតដល់រលះរលួសសាច់ដេកជាប់នឹងកន្ទេលនិងឈានដល់ដំណាក់កាលអស់សង្ឃឹមថានឹងមានស្ថានភាពប្រសើរឡើង ។ ទោះជាយ៉ាងណាបងប្រុសរបស់នាងបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា គឺជាដំណឹងមិនពិតទៅវិញ។

​ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃឈរខេត្តកំពុងចាមបានបញ្ជាក់ថា ខេរៈស្រីពៅ មានជំងឺប្រតិតកម្មថ្នាំរក្សារសម្រស់ធ្ងន់ធ្ងររហូតដល់ឈានដល់ដំណាក់កាល ចាំដង្ហើមទៅហើយដោយសារការប្រតិកម្មថ្នាំរក្សាសម្រស់។​មានការលើកឡើងថាស្រីស្រស់ខ្មៅស្រអែម រូបនេះ កំពុងរងនូវជំងឺ ប្រតិកម្មស្បែក​យ៉ាងធ្ងន់ធ្ងរ អាចឈានដល់ដំណាក់កាលចុងក្រោយនៃជីវិត បន្ទាប់ពីនាងព្យាយាមប្រើថ្នាំកែសម្ផស្សជ្រុលពេក និងកំពុងតែសំងំព្យាបាល នៅឯផ្ទះ​ស្រុកកំណើត ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ប្រភពព័ត៌មាន ពីអ្នករស់នៅក្បែរផ្ទះ ខេមរៈ ស្រីពៅ បានបង្ហើបថា នាងកំពុងតែរងនូវជំងឺប្រតិកម្មស្បែក​យ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលអស់ពេលជាច្រើនខែមកហើយ ពោលសភាពជំងឺរបស់នាង ហាក់បីដូចជាពិបាក ក្នុងការរកថ្នាំមកព្យាបាលណាស់ ព្រោះតែមានស្ថានភាពរលួយដោយកន្លែង និងមើលទៅប្រែរូបរាងខ្មៅគួរឲ្យតក់ស្លុត។

​តបនឹងដំណឹងអកុសល្យនេះត្រូវបានបដិសេធដោយបងប្រុសរបស់នាង គឺលោក ខេមរៈ ភិរុណ។លោកអះអាងថាប្អូនស្រីរបស់ខ្លួនស្ថិតនៅភ្នំពេញនិងកំពុងរស់នៅជាមួយគ្រួសារនៅម្ដុំចម្ការព្រីងនៅភ្នំពេញជាធម្មតា ។ លោកបញ្ជាក់ថា ប្អូនស្រីរបស់លោកគឺនៅតែមានសុខភាពធម្មតា និងមិនមានបញ្ហាកើតឡើងដូចគ្នានឹងអ្វីដែលបានលេចធ្លាយនោះឡើយ បើទោះជាតារាចម្រៀងខេមរៈ ស្រីពៅ មិនមានសកម្មភាពឡើងឆាកឬចេញមុខក្នុងកម្មវិធីសិល្បៈនាពេលចុងក្រោយនេះក្តី។ ទោះជាដំណឹងអកុសល្យនេះកាន់តែសុះសាយក្តីក៏លោកមិនមានគម្រោងបង្ហាញមុខប្អូនស្រីជាសាធារណៈដែរដែលលោកចាត់ទុកថាដំណឹងអកុសល្យបែបនេះតែងកើតមានចំណោះតារាល្បីដែរ។ ទោះជាយ៉ាងណាមានការលើកឡើងថា ការបញ្ជាក់របស់បងប្រុសនាងគឺជាការលាក់បាំងប៉ុណ្ណោះ។

​នៅគេហទំព័របណ្តាញទំនាក់ទំនងសង្គមFacebook ផ្លូវការរបស់នាងក៏គេមិនបានឃើញនាងបញ្ចេញរូបថតថ្មីៗនិងបង្ហាញពីស្ថានភាពរស់នៅពិតជាក់ស្តែងរបស់នាងដែរក្រៅពីរូបថតចាស់ៗជាច្រើនសន្លឹងត្រូវបានបង្ហោះជាថ្មី ដែលនៅក្រោមរូបថតគេឃើញមានការបញ្ចេញយោបល់និងសាកសួរសុខទុក្ខចំពោះស្ថានភាពជំងឺរបស់នាង ប៉ុន្តែមិនបានឃើញការឆ្លើយតបរបស់នាងអ្វីនោះដែរ។អ្នកគាំទ្រនាងម្នាក់លើកឡើងថា នាងគួរបង្ហាញពីស្ថានភាពរស់នៅនិងស្ថានភាពជំងឺពិតដល់អ្នកគាំទ្រហើយនាងក៏ទទួលបានការអាណិតកាន់តែច្រើននិងមិនមានការរិះគន់អ្វីទេ។ ប្រភពដដែលលើកឡើងថា ប្រសិនបើនាងប្រតិកម្មថ្នាំពិតមែនគួរតែលាតត្រដាងដើម្បីជាបទពិសោធន៍សម្រាប់អ្នកចង់ថែរក្សាសម្រស់ទូទៅឲ្យបានដឹង។

អ្វីដែលគេកាន់តែសង្ស័យថាខេមរៈស្រីពៅពិតជាមានជំងឺធ្ងន់ធ្ងរនោះគឺ កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥ ក្រុមគ្រួសារតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំពិធីមង្គលការ ជូនប្អូនស្រីរបស់ខ្លួនម្នាក់​ ឈ្មោះ ខេមរៈ ស្រីពេជ្រ ដោយបាន​អញ្ជើញតារាល្បីៗ និងចាងហ្វាងផលិតកម្ម សាន់ដេ ចូលរួមអបអរសាទរផងដែរ ។ ប៉ុន្តែគេមិនបានឃើញវត្តមានតារាចម្រៀងខេរៈ ស្រីពៅចេញមក ទទួលស្វាគមន៍ ភ្ញៀវកិត្តិយស ដែលជាអ្នករួមអាជីព និងក្រុមការងារក្នុងផលិតកម្ម ជាមួយគ្នានោះទេ។អ្វីដែល ខេមរៈ ស្រីពៅ មិនបានមកទទួលរាក់ទាក់ អ្នកសិល្បៈដូចគ្នា​ ដោយសារតែសភាពជំងឺ របស់នាងកំពុងធ្វើទុក្ខខ្លាំង និងស្បែកមានសភាពប្រែប្រួល ពេលត្រូវកម្ដៅ។ អ្វីដែលកាន់តែសង្ស័យគឺក្រោយពេលដែលគេដឹងថា មិនមានបទចម្រៀងរបស់ខេមរៈស្រីពៅចេញច្រៀងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំនេះទេ។

លោក ​​​​​​​​ឡាយ សុខ​ចំរើន ​អ្នក​ចាត់​ការ​ទូទៅ​​របស់​ផលិតកម្ម​សាន់​ដេ បាន​​​បញ្ជាក់ថាដំណឹងខាងលើ ​ប្រហែលជា​គ្រាន់​តែជា​ពាក្យ​ចចាម​អារ៉ាម​ ច្រើន​ជា​ង​រឿង​ពិត។ទោះជាយ៉ាងណា លោក​ទទួល​ស្គាល់​ថា​តារា​ចម្រៀង​ខេមរៈ ស្រី​​ពៅ មិន​មាន​វត្ត​មាន​​​​​ចេញ​ថត​បទ​ចម្រៀង​​​សម្រាប់​ចូល​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​ខាង​មុខ​នោះ​ទេ ​ដោយ​សារ​តែ​​​បទ​ចម្រៀង​​​ទាំង​អស់​​ដែល​គ្រោង​ចុះ​ថត ​មិន​មាន​បទ​ចម្រៀង​​​របស់​នាង​សម្រាប់​ឆ្នាំ​នេះ​​។បទចម្រៀងចុងក្រោយរបស់នាង គឺបទ”លើសពីFanបានអត់?”ដែលត្រូវបានដាក់លក់ចុងក្រោយនៅអំឡុងខែមិថុនាឆ្នាំ២០១៥៕

image

image

image

image

image

ដោយ៖ វឌ្ឍនា

...

https://www.facebook.com/nkdnews/posts/524818534344552

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print