បាត់រថយន្ត ៤ឆ្នាំ ស្រាប់តែ​ប្រទះ​ឃើញ​ស្លាក​លេខ​បំពាក់​នៅ​លើ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ទៅ​វិញ

ចែករំលែក៖

ភ្នំពេញហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី ខណ្ឌពោធិ៍សែនជ័យ ខណៈដខណៈដែលគាត់បានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់មួយគ្រឿងម៉ាក​​ហ៊ីយ៉ាន់ដាយ​ ​ត្រូវបានចោរធ្វើសកម្មភាពលួចបាត់ស្រមោលអស់រយៈពេលឆ្នាំកន្លងមកហើយប៉ុន្តែរកមិនឃើញសោះឃើញបំពាក់នៅលើរថយន្តម៉ាកកាមរីបាឡែទៅវិញ។ចំណែកម្ចាស់រថយន្តនិនិងជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍​​ចោមចៅទី ដើម្បីស្វែងរកការពិត​​

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងនិង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិថ្មគោលសង្កាត់ចោមចៅទី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

បើតាមការអះអាងពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តរថយន្តមួយគ្រឿងដែលត្រូវឃាត់ទុកខាងលើ​​នេះម៉ាកកាមរីបាឡែណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AJ-5287 បើកបរដោយបុរសម្នាក់ឈ្មោះចាន់ សុវណ្ណ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានឋានន្តរស័ក្ដិវរសេនីយ៍ឯក ចំណែកភាគីជនរងគ្រោះដដែលអះអាងថាបានបាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយកាលពីឆ្នាំមុនបានបញ្ជាក់ថា ស្លាកលេខដែលបំពាក់លើរថយន្តម៉ាកកាមរីបាឡែគឺជាស្លាកលេខរថយន្តរបស់គាត់ដែលបានបាត់នោះប្ដីឈ្មោះវ៉ា ចាន់ថុ អាយុ៤០ឆ្នាំ មុខរបរចាក់មេក្រូ តាមពិធីបុណ្យនិងមង្គលការ និងមានប្រពន្ធឈ្មោះឈុ ឡាយ អាយុ៣៦ឆ្នាំ មុខរបរចុងភៅ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

ដោយឡែកបើតាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធជនរងគ្រោះ បាននិយាយថា កាលពីឆ្នាំមុនក្នុងអំឡុងឆ្នាំ២០១៦ គាត់និងប្ដីបានខ្ចីប្រាក់ធនាគារមួយយកមកទិញរថយន្តម៉ាកហ៊ីយ៉ា់ន់ដាយ ណ៍គ្រឿងដើម្បីដឹកអីវ៉ាន់រកស៊ីដោយបានធ្វើស្លាកលេភ្នំពេញ​2AJ-5287 ដាក់ឈ្មោះប្ដីរបស់គាត់ ក្រោយមកខណៈដែលគាត់ចតរថយន្តទុកនៅក្បែរផ្ទះស្រាប់តែត្រូវបានចោរលួចបើកយកទៅបាត់ស្រមោលតាមរកយ៉ាងណាក៏មិនឃើញដែរបន្ទាប់មកពួកគាត់ប្ដឹងនគរបាលឲ្យជួយរកក៏នៅតែរកមិនឃើញទៀត លុះរហូតដល់វេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ខណៈដែលប្ដីគាត់បើករថយន្តទៅដឹកអីវ៉ាន់នៅផ្សារនាគមាស ចេញផុតពីផ្ទះបន្តិចស្រាប់តែឃើញរថយន្តម៉ាកកាមរីបាឡែណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AJ-5287 ដែលជាស្លាកលេខរថយន្តរបស់គាត់ កំពុងបើកបរនៅខាងមុខទើបប្ដីគាត់ដេញតាមឃាត់សួរនាំនិងនាំទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទីតែម្ដង

តាមប្រភពដដែលបានបន្តថា នៅពេលប្ដីគាត់ឃាត់សួរនាំអ្នកបើកបររថយន្តនោះប្រាប់ថា​ ​គាត់​​ជានគរបាលក្រសួងមហាផ្ទៃ ហើយបានខ្ចីរថយន្តពីមេរបស់ខ្លួននៅក្រសួងមកជិះ ហើយវាជារថយន្តដែលរឹបអូសបានពីបទល្មើសបន្ទាប់ពីបានស្ដាប់ការបកស្រាយពីសំណាក់បុរសនោះបានធ្វើឲ្យគាត់ក៏ដូចជាមហាជន មានការងឿងឆ្ងល់និងហួសចិត្តយ៉ាងខ្លាំង និងចង់ដឹងថាតើមេរបស់មន្ត្រីនគរបាលរូបនោះបានស្លាកលេខរថយន្តនេះមកពីណា មកបំពាក់លើរថយន្តម៉ាកកាមរីបាឡែនេះ? ​និងបានវាតាមរបៀបណា ហើយចុះរថយន្តហ៊ីយ៉ាន់ដាយរបស់គាត់ដែលបានបាត់នោះទៅណាហើយហេតុអ្វីទើបស្លាកលេខធ្លាក់ចូលកណ្ដាប់ដៃនគរបាលក្រសួងមហាផ្ទៃបែរជារករថយន្តពុំឃើញទៅវិញ?​

ក្រោយពេលកើតមានហេតុការភ្ញាក់ផ្អើលខាងលើនេះមន្ត្រីនគរបាលខាងលើត្រូវបាននគរបាលហៅទៅសាកសួរនៅប៉ុស្តិ៍ ហើយគាត់មានលិខិតសុំខ្ចីរថយន្តម៉ាកកាមរីបាឡែខាងលើពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រមហាផ្ទៃដើម្បីជិះ ព្រោះតែគាត់ខ្វះមធ្យោបាយដើម្បីជិះបម្រើការងារនិងបេសកកម្មតាមបណ្ដារាជធានី ខេត្ត ក្រុងមិនតែប៉ុណ្ណោះនៅក្នុងលិខិតនេះក៏មានការឯកភាពនិងចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ង៉េ ជួ ដែលមានការបរិច្ឆេ​​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ផងដែរ

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យបានបន្ថែមទៀតថា កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅនេះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនក្រុមចោរដាក់ថ្នាំយករថយន្តបានចំនួននាក់នៅតាមផ្លូវជាតិលេខ ត្រង់ចំណុចមុខកងពលតូចលេខ៧០ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី ខណ្ឌពោធិ៍សែនជ័យខណៈនោះបានធ្វើការដកហូតរថយន្តម៉ាកកាមរីបាឡែណ៍ទឹកមាស ដែលមានពាក់ស្លាកលេខភ្នំពេញ 2AJ-5287 ខាងលើ ដោយក្រុមចោរជិះធ្វើសកម្មភាព លុះបង្ក្រាបបាននគរបាលបានស្នើរសុំទៅព្រះរាជអាជ្ញាដើម្បីយករថយន្តនេះជិះធ្វើការងារបណ្ដោះអាសន្នដោយពុំបានដឹងថាក្រុមចោរបានស្លាកលេខនេះមកពីណាឡើយ

មន្រ្តីដដែល បានបន្តទៀតថា បន្ទាប់មកក្រុមចោរដែលតែងតែធ្វើសកម្មភាពដាក់​​ថ្នាំយករថយន្តនៅពេលនោះត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារព្រៃសរហូតមកដល់បច្ចុប្បន្ននេះនៅពុំទាន់រួចនៅឡើយទេ ចំណែករថយន្តក្រោយមកត្រូវបានលោកវរសេនីយ៍ឯក ចាន់សុវណ្ណ ស្នើរទៅប្រធាននាយកដ្ឋានដើម្បីជិះបម្រើការងារនិងចុះបេសកកម្មផ្សេង លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូស្រាប់តែម្ចាស់រថយន្តហ៊ីយ៉ាន់ដាយប្រទះឃើញស្លាកលេខរថយន្តគាត់ដែលបាត់បំពាក់នៅលើរថយន្តកាមរីបាឡែនេះទើបឃាត់សួរនាំតែម្ដង

គួរបញ្ជាក់ដែរថា ក្រោយធ្វើការសាកសួររួចសំណុំរឿងនេះត្រូវបានបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី​ដោយ៖សុខា សែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print