ប្រទេសកម្ពុជា មានកន្លែងចំនួន៤ ​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី ដែលលោកអ្នកគួរ​តែ​ទៅ​លេង​ឲ្យបាន​ស្គាល់​ម្ដង

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅដែលរស់នៅប្រទេសកម្ពុជា បាននាំគ្នាដើរលេងដោយផ្ដោតទៅលើកន្លែងណាដែលមានបរិស្ថានល្អស្រស់ស្អាតដូចជា៖ តាមដងព្រៃ ភ្នំ តាមទឹកធ្លាក់នាតំបន់រមណីដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា មានតំបន់ធម្មជាតិ ដែលមានទេសភាពស្អាតប្រៀបដូចឋានសួគ៌លើដី ចំនួន៤កន្លែង ហើយទេសភាពនៅតំបន់នោះ គឺពិតជាស្រស់ស្អាតបំផុតប្រៀបដូចរូបក្នុងផ្ទាំងគំនូរផងដែរ។

តោះសូមអានអត្ថបទលម្អិត និងរូបភាពមានដូចខាងក្រោម៖

. សមុទ្រឈើនៅមណ្ឌលគិរី

សមុទ្រឈើដែលស្ថិតនៅភូមិឡៅកាឃុំសុខដុម​ ​ក្រុងសែនមនោរម្យ​ ​​ខេត្តមណ្ឌលគិរី​ ​ជាកន្លែង​​ដែល​​មាន​​ទេសភាព​​ស្រស់ត្រកាល​ ​ដោយ​​អាចមើលព្រៃឈើ​​​​​​ដ៏ក្រាស់ឃ្មឹកដាច់កន្ទុយភ្នែក​​ជាប់ជើងមេឃប្រៀបដូចជាសមុទ្រ។

លោកដួងវេហា ​​មគ្គទេសក៍ទេសចរណ៍​​ខេត្តមណ្ឌលគិរី​ ​បាន​​ប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា៖សមុទ្រឈើវាមិនមែនគ្របដណ្ដប់ដោយទឹកទេ គឺវា​​ពោរពេញដោយដើមឈើ។ មូលហេតុដែល​​គេហៅថា សមុទ្រឈើព្រោះ​​ពេលយើងឈរលើកូនភ្នំនេះ​ ​គឺអាចមើលឃើញព្រៃឈើលាតសន្ធឹង​​ជាប់ជើងមេឃដាច់កន្ទុយភ្នែក ប្រៀបដូចទឹកសមុទ្រ​ ​ហើយឃើញ​​ភ្នំតូចធំ ​​​ប្រៀបដូចជាកោះយ៉ាងដូច្នោះដែរ

សមុទ្រឈើ​ ​ស្ថិតនៅ​​ខាងជើងឆៀងខាងលិច​​ក្រុងសែនមនោរម្យនិងនៅជិតភ្នំដោះក្រមុំ។ ​​ភ្ញៀវទេសចរទៅលេងនៅមណ្ឌលគិរីមិនសូវរំលង​​តំបន់នេះទេព្រោះ​​វាពិតជាមានទេសភាពស្រស់ស្អាតណាស់ ​​ជាពិសេសគឺពេលថ្ងៃរះ និងថ្ងៃ​​​​លិច។ជាមួយនឹងអាកាសធាតុ​​ត្រជាក់ដ៏​​រ៉ូមែនតិកវាក៏ជាទីកន្លែង​​​អំណោយទានសម្រាប់គូស្នេហ៍​​ក្នុងការសាសងលក្ខណៈគ្រួសារក៏ទទួលបានអារម្មណ៍រីករាយប្លែក​​ផងដែរ។

ទី២ ទឹក​​ជ្រោះតាតៃ

ទឹក​​ជ្រោះតាតៃ កោះអណ្ដែត កោះសាឡៅ តំបន់ព្រះអាទិត្យ​​រៀបលិច ព្រៃកោងកាង ការដើរកម្សាន្តព្រៃជាដើម គឺជាសក្ដានុពលដែលមាននៅរមណីយដ្ឋានអេកូទេសចរណ៍​​​តាតៃ ដែលស្ថិតក្នុងទឹកដី ខេត្តកោះកុងជាខេត្ត​​មានសក្ដានុពលទេសចរណ៍ធម្មជាតិមួយរបស់កម្ពុជា។

ប្រសិនបើធ្វើដំណើរពីភ្នំពេញ​​ត្រូវឆ្លងកាត់ផ្លូវ ២៧០គីឡូម៉ែត្រ នោះ​​លោកអ្នកនឹងទៅដល់តំបន់ទេសចរណ៍ តាតៃ ហើយប្រសិនបើធ្វើដំណើរពីទីរួមខេត្ត កោះកុងវិញនោះ មានចម្ងាយប្រហែល១៨គីឡូម៉ត្រ។

. ទំនប់ប្រទាក់ក្រឡានៅកំពត

រមណីយដ្ឋានមួយនេះស្ថិតក្នុងឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត ចម្ងាយប្រមាណ៤គីឡូម៉ែតភាគខាងកើត សាលាស្រុក ទឹកឈូ។ ភ្ញៀវទេសចរណ៍ដែលចង់មកទស្សនារមណីយដ្ឋាននេះ ត្រូវធ្វើដំណើរតាមផ្លូវលំបត់ចុះពី​​ផ្លូវជាតិលេខ៣៣ ត្រង់សាលាស្រុកទឹកឈូ។

ក្រៅពីមុជទឹកលេង និង គយគន់​​ចម្ការអ្នកស្រុក ភ្ញៀវទេសចរណ៍ដែល​​មកទស្សនារមណីយដ្ឋាននេះអាចស្រូបយក​​ខ្យល់អាកាសបរិសុទ្ធលាយលំនឹងសម្រស់​​ព្រៃភ្នំជាច្រើន។ និយាយអំពីសណ្ឋានភូមិសាស្ត្រគឺទីនេះប្រៀបបានទៅនឹងខ្ទះត្នោត​​ធំមួយនាកណ្ដាល​​​ព្រៃភ្នំ។

វាមិនឆ្ងាយពីភូមិអ្នកស្រុកឡើយ ហើយ​​នៅទីនេះមានខ្ទុះ​​លក់អាហារ ជាច្រើនកន្លែងដែលភ្ញៀវទេសចរណ៍មកទស្សនារមណីយដ្ឋាននេះ មិនខ្វះអាហារហូបចុកនោះទេ។

ក្រុមការងារផ្លូវទៅស្រុកបានទៅផ្ដិតរូបនៅទីនេះពេលមេឃជិតភ្លៀងទៅហើយដូចនេះ មិនបានចាប់​​បានគ្រប់ជ្រុងជ្រោយនៅ​​អ្វីដែលទំនប់ប្រទាក់ក្រឡាមាននោះឡើយ។

. ដងព្រៃលិចទឹកនៅស្ទឹងត្រែង

ព្រៃលិចទឹកនៅតាមដៃទន្លេមេគង្គជាកន្លែងកម្សាន្តដ៏កម្រមួយនៅប្រទេសកម្ពុជាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញ។ ព្រៃលិចទឹកនេះត្រូវបានគេហៅថារុំាសា​ (​តំបន់អភិរក្សលិចទឹក​)​​មានចម្ងាយរាប់គីឡូម៉ែត្រតាមដងទន្លេមេគង្គ​ ​នៅឃុំអូរស្វាយស្រុកថាឡាបូរិវ៉ាតខេត្តស្ទឹងត្រែង។

ជាក់ស្តែងតំបន់នេះគឺជាផ្នែកមួយនៃរាជធានីអាណាចក្រខ្មែរសម័យបុរាណនិងរាប់បញ្ចូលទាំងរុំាសា ​(តំបន់អភិរក្សលិចទឹក) ដែលមានសត្វផ្សោតតាមដង​​ទន្លេមេគង្គសត្វបក្សាបក្សីសត្វព្រៃជាច្រើន​​ទៀត។វាប្រៀប​​​បាន​​នឹង​​ត្បូងពេជ្រដ៏មានតម្លៃ  ដែលបានផុសឡើង​​ពីទឹកតាមបណ្តោយទន្លេមេគង្គវាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ប្រសើរដែលជាជម្រដ៏ប្រសើរសម្រាប់សត្វព្រៃ។ជាពិសេសហ្វូងបក្សាបក្សីនិងជាជម្រកត្រីដ៏ប្រសើរក្នុងរដូវវស្សា។

គួរបញ្ជាក់ដែរថា នៅរដូវប្រាំងពេលទឹកស្រកទីនេះបានរំលេចឲ្យឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាតដែលលាតសន្ធឹងតាមបណ្តោយដងទន្លេគួរឲ្យចង់ដើរលេងកម្សាន្ត​​ ហើយក៏មានព្រែកជាច្រើនដោយមាន ព្រែកខ្លះមានទឹកហូរលឿន នៅតាមបណ្តោយទន្លេមេគង្គ  ក្នុងឃុំស្វាយតំបន់អភិរក្សដីល្បាប់រុំសាត្រូវបានការពារដោយច្បាប់ជាពិសេសតំបន់ត្រីពងដែលជា​​ទីកន្លែងផ្តល់នូវការបង្កកំណើតដល់ត្រីរាប់លានក្បាល សត្វបក្សាបក្សីនិងសត្វព្រៃដ៏ទៃទៀតព្រមទាំងមានដើមឈើជាច្រើនប្រភេទ  ផ្តល់ឲ្យតំបន់នេះក្លាយជាតំបន់អេកូឡូស៊ីដ៏ធំមួយ។ ឃុំអូរស្វាយមានចម្ងាយ​​៥៧គីឡូម៉ែត្រពីផ្លូវជាតិលេខនិងអាចធ្វើដំណើរតាមទន្លេមេគង្គដែលហូរឆ្ពោះទៅទិសពាយព្យនៃក្រុងស្ទឹងត្រែង៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print