បើកបររថយន្តមិនប្រុងប្រយ័ត្តទៅបុក ជនជាតិថៃម្នាក់កំពុងតែដើរថ្មើរជើងរបួសធ្ងន់

ចែករំលែក៖

ប៉ៃលិន÷យោងតាមរបាយការណ៍របស់ លោក មាស សារ៉ន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ មានករណីគ្រោះថ្នាក់ចរារចណ៍ ដោយសាររថយន្ត១គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន ទៅបុកបុរសម្នាក់ជាជនជាតិថៃ បានធ្វើដំណើរថ្មើរជើងក៏ទៅបុកបុរសម្នាក់នោះទប់និងបង្គោលភ្លើងបណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅជើងខាងស្ដាំនិងបែកមាត់ឈាមហូរ), ក្រោយមកត្រូវបាន កងកម្លាំងសន្តិសុខនៅការពារកាស៉ីណូហុងបូ ព្រំបានយករថយន្ត១គ្រឿងមក
ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
លោក អធិការស្រុកសាលាក្រៅក៏បន្តថា÷ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ០៧ និង២០នាទីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្បែរកាស៊ីណូហុងបូ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះភាគីបង្កដែលជាអ្នកបើកបររថយន្តមាន ឈ្មោះ ប៉ាន់ ឈឿង (គ្មានរបួស) ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាកកាំរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-7263 បើកបរក្នុងទិសដៅពីកើតទៅទៅលិច។
.រីឯជនរងគ្រោះឈ្មោះ ពាធ (រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំនិងបែកមាត់) ភេទប្រុសលើ អាយុ ៦៣ ឆ្នាំ ជនជាតិថៃ មានទីលំនៅរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
. មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពីកត្តា មនុស្ស ( ភាគីបើកបរឡាន បើកបរដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យទៅបុកមនុស្សដែលកំពុងធ្វើដំណើរតាមចិញ្ចើមផ្លូវ។
.បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបាន ដកហូតយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕ស សារ៉េត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print