កម្មករក្រុមហ៊ុន បូរី ឌីមេគង្គ រ៉ូយ៉ាល់ ខឹងហាមមិនអោយផឹកស្រា នាំគ្នាដុតម៉ូតូសន្តិសុខអស់២គ្រឿងកំទេចចោល

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចមានកម្មករជិត១០០នាក់នាំគ្នាធ្វើការតវ៉ាជាមួយក្រុមហ៊ុន បូរី ឌីមេគង្គ រ៉ូយ៉ាល់ ខឹងហាមមិនអោយផឹកស្រា រហូតឈានដល់អំពើហឹង្សាកម្មករនាំគ្នាដុតម៉ូតូសន្តិសុខអស់២គ្រឿងកំទេចចោល កាលពីវេលាម៉ោងប្រហែល១៣ និង២០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំំណុចបុរីឌីមេគង្គរ៉ូយ៉ាល់ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ករណីកម្មករបុរីតវ៉ាមានសំណូមពរ០២ចំណុចគឺៈ

១/ទាមទារអោយក្រុមហ៊ុននាំយកសន្តិសុខដែលប្រើហិង្សាលើកម្មករ០៣នាក់មកទទួលខុសត្រូវ

២/ទាមទារសុំផឹកស្រានៅរោងស្នាក់នៅពេលចប់ម៉ោងធ្វើការ ។

ការទាមទារបានរំសាយទៅវិញ ដោយមានការសំរបសំរួលពីខាងម្ចាស់បុរីនិងតំណាងកម្មករ៕

image

image

image

image

image

image

image

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print