លោកស្នងការខេត្តកណ្ដាល ដឹកនាំកម្លាំងឃាត់ខ្លួនជនដៃដល់ កាប់ចិញ្ច្រាំស្ត្រីម្នាក់ និងកូនពីរនាក់បណ្តាលឱ្យរងរបួសធ្ងន់ ខណ:ខឹងបបួលប្តីជនរងគ្រោះផឹកស្រា

ចែករំលែក៖

ខេត្តកណ្ដាល, មានករណីប៉ុនប៉ងឃាតកម្មមួយបានកើតឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១  នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សមត្ថកិច្ចបានដឹងថា, បុរសម្នាក់បានកាប់ចិញ្ច្រាំស្ត្រីម្នាក់ និងកូនពីរនាក់បណ្ដាលឱ្យរបួសធ្ងន់ ខណៈប្ដីស្ត្រីរងគ្រោះចេញទៅទិញសាច់ក្លែម។ 

សមត្ថកិច្ចបានបញ្ជាក់ថា,ជនរងគ្រោះ០៣នាក់

រួមមាន: 

១.ឈ្មោះសុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី)។

២.ឈ្មោះរស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។

៣.ឈ្មោះរស្មី សូជីញ ភេទស្រីអាយុ ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។

ដោយឡែកឈ្មោះ ផាន ភក្តី  (ជាប្ដីជនរងគ្រោះ)

ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលស្រុកកៀនស្វាយបានបញ្ជាក់ថា,ចំណែកជនសង្ស័យ មាន

ឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខ

របរកម្មករ សំណង់ មានស្រុកកំណើ

ត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចប្បន្ន

ស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករ

សំណង់)ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

(គេចខ្លួន)។

មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុសអាយុ២៨ឆ្នាំ មានលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វា

យ ខេត្តកណ្តាល  បានផឹកស៊ីជាមួយប្ដីជនរងគ្រោះឈ្មោផាន ភក្តី អាយុ

៣៨ឆ្នាំជនជាតិខ្មែរមានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួនមានរងរបួសស្នាមពេញខ្លួន ។

សមត្ថកិច្ចបញ្ជាក់ថា,  ពេលជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដី ជនរងគ្រោះ នៅ

ក្រោមផ្ទះ ជនរងគ្រោះ បានរអ៊ូរទាំជេរប្ដីមិនឲ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ ទទួលពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែមជនសង្ស័យមានឱកា

ស ប្រព្រឹត្តធ្វើសកម្មភាព តែម្ដង ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួន។ ទើបនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំង ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ហើយករណីនេះសមត្ថកិច្ច កំពុងបន្តចាត់

ការតាមនីតិវិធី ៕

ដោយ, ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print