ខេត្តសៀមរាប៖ យុវតីវ័យក្មេង ម្នាក់អាចមានវិបត្តិអ្វីធំធេងមិនព្រមទម្លាយចេញអោយស្រាកស្រាន្តក្នុងចិត្ត ឬអាចជា បញ្ហាជាមួយក្រុមគ្រួសារ បានសម្រេចចងក សម្លាប់ខ្លួនទាំងនៅក្មេងខ្ចី គួរអោយសោកស្តាយពន់ពេក។
ហេតុការដ៏សែនអាក្រក់មួយនេះបសនកើតឡើងនៅវេលាម៉ោង ០៥:០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅចំណុច ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីសមត្ថកិច្ចកកំលាំងកង អាវុធហត្ថ ក្រុងសៀមរាប បានឲ្យដឹងថាៈ នារីដែល ចងកធ្វើអត្តឃាត ឈ្មោះ ឆៃ លក្ខណា អាយុ១៧ឆ្នាំ មុខរបរអ្នក រៀបបន្ទប់នៅប៊ូទិច មានទីលំនៅកន្លែង កើតហេតុខាងលើ។
មន្ត្រីអាវុធហត្ថបន្ថែមថាៈ ក្មេងស្រីរងគ្រោះ ធ្វើអត្តឃាតដោយ ចងកនិងក្រមាជាប់ និងធ្នឹមផ្ទះកំពស់១.៩៤ម៉ែត្រ។ មូលហេតុ មានបញ្ហាជាមួយគ្រួសារ។ ក្រោយពីពិនិត្យ សាកសព សមត្ថកិច្ច បញ្ជាក់ថា ស្ត្រីរងគ្រោះ បានចងក សម្លាប់ខ្លួន ប្រាកដមែន មិនពាក់ព័ន្ទ រឿងឃាតកម្មនោះឡើយ។ សាកសពត្រូវបាន ប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕ សុខ ខេមរា