ពលរដ្ឋជប៉ុនប្រមាណ២៨ពាន់នាក់នាំគ្នាធ្វើបាតុកម្ម នៅទីតាំងរដ្ឋសភាជប៉ុនកាលពីថ្ងៃទី២១ខែកុម្ភៈ ម្សិលមិញដើម្បីប្រឆាំងទៅនឹងគម្រោងរបស់រដ្ឋាភិបាលក្នុងការបន្តដាក់ទីតាំងយោធាអាមេរិកនៅលើកោះអូគីណាវ៉ា។
សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា៖ ក្រុមបាតុករបានឡោមព័ទ្ធជុំវិញអាគារដ្ឋសភានៅទីក្រុងតូក្យូ ដៃកាន់ស្លាកបដា ប្រឆាំងទៅនឹងការសាងសង់ទីតាំងយោធាថ្មីរបស់អាមេរិក។ ការធ្វើបាតុកម្មនោះក្នុងគោលដៅការពារ ស្រុកHenoko គេចផុតពីសម្លេងអ៊ូអរ។ ក្រៅពីទីក្រុងតូក្យូក៏នៅមានទីក្រុងជាច្រើនទៀតធ្វើបាតុកម្មប្រឆាំងដូចគ្នា។
ជាយូរណាស់មកហើយ ពលរដ្ឋជប៉ុនដែលរស់នៅលើកោះអូគីណាវ៉ាបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះវត្តមានរបស់កម្លាំងទាហានអាមេរិកនៅលើកោះនោះ។ ពលរដ្ឋរស់នៅទីនោះបញ្ជាក់ថា៖ ការដែលទាហានអាមេរិកនៅទីនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ៈពាល់បរិស្ថាន ក៏ដូចជាមានបទល្មើសជាច្រើនកើតឡើង។
ជប៉ុននិងអាមេរិកបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៩៦ ពីការដាក់ទីតាំងយោធានៅស្រុកHenoko លើកោះអូគីណាវ៉ា ។ប៉ុន្តែពលរដ្ឋនៅលើកោះនោះបានទាមទារឲ្យដកទីតាំងយោធាទាំងស្រុងចេញពីកោះនេះ។
កាលពីខែមករាកន្លងមកនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីហ្ស៊ូអាបេបានបញ្ជាក់ថា៖ ការដែលដាក់ទីតាំងយោធានៅទីនោះជាវិធីសាស្ត្រដ៏ល្អបំផុត បើទោះបីមានការប្រឆាំងពីពលរដ្ឋក៏ដោយ។ វត្តមានរបស់ទាហានអាមេរិកនឹងអាចជួយការពារសន្តិសុខរបស់ជប៉ុនគេចផុតពីការគម្រាមកំហែងទាំងឡាយណាពីសត្រូវ៕
ប្រែសម្រួល៖ មែវ សាធី