​កាស៊ីណូ​ Golden​ របស់​ឧកញ៉ា​ កុក​ អាន​ បាក់​ស្រុត​ជាន់​ទី​១​បង្ក​ការ​ភ្ញាក់​ ផ្អើល​ដល់​ភ្ញៀវ​

ចែករំលែក៖

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ កាស៊ីណូ​ Golden​ កម្ពស់​៧​ជាន់​របស់​ឧកញ៉ា​ កុក​ អាន​ បាន​ បាក់​ស្រុត​នៅ​ជាន់​ទី​១​ ផ្នែក​ពិតាន​ និង​ធ្វើ​ ឱ្យ​អ្នក​ញៀន​ល្បែង​ប្រុស​ស្រី​ជា​ច្រើន​នាក់​ ភ័យ​លោះ​ព្រលឹង​ ម្នាក់ៗ​រត់​យក​តែ​ប្រះ​ អាយុ​ស្មាន​តែ​មាន​ឧប្បត្ដិហេតុរ​ញ្ជូ​យ​ ដី​កើត​មាន​ ។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​ នៅ​អគារ​កាស៊ីណូ​ Golden​ ៧​ជាន់​របស់​ ឧកញ៉ា​ កុក​ អ​*​ា​ន​ ក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​ទោះជា​មាន​ហេតុការណ៍​នេះ​កើត​ ឡើង​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ថា​ ភ្ញៀវ​ប្រុស​ស្រី​ដែល​កំពុង​លេងល្បែង​បាន​ រួច​ផុត​ពី​គ្រោះថ្នាក់​ ប៉ុន្ដែ​ពួក​គេ​មានការ​ ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ដោយ​មិន​នឹក​ស្មាន​ ដល់​ថា​ សំណង់​ដ៏​ទំនើប​ និង​ខ្ពស់​ស្គឹ​ម​ស្គៃ​ មាន​លក្ខណៈ​ផុយ​ស្រួយ​ដែល​គេ​សង្ស័យ​ ថា​ ការ​សាងសង់​អាច​កេង​ចំណេញ​ បច្ចេកទេស​ ឬ​គ្មាន​ស្ដង់ដារ​គុណភាព​។​

​គួរ​រំលឹក​ថា​ កាស៊ីណូ​Golden​ របស់​ ឧកញ៉ា​ កុក​ អាន​ កន្លង​ទៅ​បាន​ចាក់​ដី​ រំលោភ​យក​ដី​មាត់​អូរ​របស់​រដ្ឋ​ជាប់​ព្រំ​ ដែនកម្ពុជា​-​ថៃ​ ។​ ដោយឡែក​ចំពោះ​ កាស៊ីណូ​នេះ​ផង​ដែរ​គេ​ទទួលស្គាល់​ថា​ យ៉ាងតិច​មាន​ពលរដ្ឋ​ខ្មែរ​ចាប់ពី​៩០​ភាគ​ រយ​បាន​ចូល​លេង​ ក្នុង​នោះ​មាន​ទាំង​ សមត្ថកិច្ច​ មន្ដ្រីរាជការ​ អាជីវករ​យ៉ាង​ ច្រើន​កុះករ​ដែល​ពុំ​មានការ​ហាមឃាត់​ ហើយ​កាស៊ីណូ​មួយ​នេះ​កំពុង​តែ​មាន​ ចេតនា​បំពាន​ច្បាប់​ អនុវត្ដ​ផ្ទុយ​ពី​ការ​ ហាមឃាត់​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ដែល​ពុំ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ ខ្មែរ​ចូល​លេង​នោះ​ ។​
អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ ភាគច្រើន​មិន​ហ៊ាន​ទៅ​កាន់​ទីនោះ​ដោយ​ សារ​អំណាច​លោក​ឧកញ៉ា​ កុក​ អាន​ បាន​ គ្របដណ្ដប់​នៅ​ទីនោះ​ និង​មានឱកាស​ឱ្យ​ ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដោយ​សិរី​ ៕​

sew

sew (1)

...

ដោយ៖សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print