របងស័ង្កសីការដ្ឋានទីក្រុងអូឡាំពិកដួលរលំត្រូវនារីម្នាក់ តែម្ចាស់ការដ្ឋានចង់លាក់បាំងសមត្ថកិច្ចមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ របងស័ង្កសីដែលព័ទ្ធជុំវិញសំណង់ការដ្ឋានទីក្រុងអូឡាំពិកមួយផ្ទាំងបានដួលរលំចំនារីម្នាក់រងរបួសស្រាល តែម្ចាស់ហាងចង់លាក់បាំងសមត្ថកិច្ចមូលដ្ឋាន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះឈ្មោះ សួង សុហៀង អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ រងរបួសត្រូវដៃស្មា និងម៉ូតូរងកាខូចខាតបន្តិចបន្តួច។

បើតាមសម្តីរបស់មេការនៅគណៈការដ្ឋានទីក្រុងអូឡាំពិកបានប្រាប់ឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើស្រាប់តែមានខ្យល់ក៏បណ្តាលឲ្យរបងការដ្ឋាននេះដួលរលំប៉ះត្រូវដៃនារីម្នាក់ដែលកំពុងជិះម៉ូតូតាមដងផ្លូវ។ ភ្លាមៗនោះកម្មករបាននាំគ្នាលើកជនរងគ្រោះចូលទៅក្នុងការដ្ឋានខាងលើ រួចក៏បានចរចាគ្នាដោយសងសំណង៣០ដុល្លារដើម្បីបញ្ចប់រឿង៕

20160221222914

20160221222914 (1)

20160221222914 (2)

20160221222914 (3)

20160221222914 (4)

ដោយ៖ ស រស្មី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print