សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីបុណ្យមាឃបូជា

ចែករំលែក៖

ខេត្តកណ្ដាលៈនាថ្ងៃទី១៥កើត ខែមាឃ ព.ស២៥៥៩ ត្រូវនិងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះពិធីបុណ្យត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា។ ពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។

បុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ខែគត់។

ថ្ងៃបុណ្យមាឃបូជា ដែលជាពិធីបុណ្យ ដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា។ នៅកម្ពុជា ជាប្រទេសគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅ បរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ហៅភ្នំឧត្តុង្គ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការនិមន្ត និងអញ្ជើញចូល រួមពីព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទចាស់ក្មេងរាប់ពាន់អង្គ និងនាក់៕

12744559_529009877258404_2324137836415920385_n

12729363_529009890591736_2177150080570734853_n

10419944_529009963925062_6106174577809320251_n

12742479_529010030591722_1790629297478442646_n

12742369_529010243925034_7318688711123614585_n

12744152_529010133925045_6835117541062952555_n

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print