ល្បួងក្មេងស្រីដោះយកចិញ្ជៀន យកទៅលក់ ម្តាយគេដឹងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីឲ្យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋបានប្តឹងថាស្រ្តីរូបនេះបានល្បួងកូនស្រីគាត់ដោះយកចិញ្ជៀនយកទៅបាត់តាំងពីថ្ងៃទី១៤ខែកុម្ភៈមកម្លេះ ។

ការឃាត់ខ្លួនស្រ្តីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៦ ផ្ទះជួលផ្លូវលំ ក្រុម០៦ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថាស្រ្តីជាជនល្មើសមានឈ្មោះ សេង សាវី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលជិតផ្ទះក្មេងស្រីរងគ្រោះ។ចំណែក ស្រ្តីជាដើមបណ្តឹងមានឈ្មោះ គង់ វណ្ណមេសា អាយុ២០ឆ្នាំមុខរបរមេផ្ទះស្នាក់នៅ ផ្ទះលេខ១៣៨ ផ្លូវបេតុង ក្រុម០៦ ភូមិត្រពាំងស្វាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីស្រ្តីដើមបណ្តឹងបានឲ្យដឹងថាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ កូនស្រីរបស់គាត់ ឈ្មោះ ប៉ោង សំរទ្ធិបញ្ញា កំពង់អង្គុយលេងនៅក្បែផ្ទះ ពេលនោះស្រ្តីសង្ស័យបានល្បួងកូនគាត់ដោះយកចិញ្ជៀនពីម្រាមដៃយកទៅបាត់ដោយរូបគាត់ជាម្តាយមិនបានដឹងទេលុះមកដល់ថ្ងៃទី២០ វេលាម៉ោង៣និង៣០នាទីឆ្នាំ២០១៦គាត់មើលដៃកូនមិនឃើញជញ្ជៀនក៍សួរថាអ្នកណាដោះជញ្ជៀនកូន?ពេលនោះកូនស្រីគាត់បានប្រាប់ថាស្រ្តីសង្ស័យជាអ្នកដោះហើយគាត់ក៍ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលភ្នំពេញថ្មីតែម្តង។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានល្បួងក្មេងស្រីខាងលើដោះយកចិញ្ជៀនពិតប្រាកដមែនហើយខ្លួនបានយកទៅលក់នៅផ្សារឈូកមាសផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ បានប្រាក់ចំនួន៥២០០០រៀលចាយអស់ហើយ។បច្ចុប្បន្នស្រ្តីសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី៕

20160222002308

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print