​ប្រឡង​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់​ដាន់​និង​ប្រឡង​ខ្សែក្រវាត់​ថ្នាក់​គ្យូ​នៅ​សាលា​គុន​កា​រ៉ា​តេ​ស្ទីល​វ៉ា​ដូ​រី​យ៉ូ​

ចែករំលែក៖

​ភ្នំពេញ៖​ ដើម្បី​លើកទឹកចិត្ដ​ដល់​ កីឡាករ​កីឡាការិនី​ដែល​ខិតខំ​ហ្វឹកហាត់​អស់​រយៈពេល​១​ឆ្នាំ​នៅ​សាលា​គុន​កា​រ៉ា​ តេ​ដូ​ស្ទីល​វ៉ា​ដូ​រី​យ៉ូ​បាន​រៀបចំ​ការ​ប្រឡង​ ឡើង​ដាន់​ខ្សែក្រវាត់​ខ្មៅ​និង​ប្រឡង​ខ្សែ​ ក្រវាត់​ថ្នាក់​គ្យូ​ដោយ​មានការ​អញ្ជើញ​ ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ដ្រីក្រសួង​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​នា​ព្រឹក​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នៅ​មជ្ឈមណ្ឌល​ក្បាច់គុន​ បុរាណ​ជប៉ុន​ ។​

​លោក​ ឡា​ច​ ច័ន្ទ​សុវណ្ណ​ ប្រធាន​ក្លិប​ កីឡា​កា​រ៉ា​តេ​ដូ​វ៉ា​ដូ​រី​យ៉ូ​បានឱ្យ​ដឹង​ថា​ ការ​ ប្រឡង​ឡើង​ដាន់​ខ្សែក្រវាត់​នា​ពេល​នេះ​ គឺ​ក្នុង​គោលបំណង​លើកទឹកចិត្ដ​កីឡាករ​កីឡាការិនី​ដែល​ពួក​គាត់​បាន​ខិតខំ​ហ្វឹកហាត់​ពេញ​១​ឆ្នាំ​ដូច្នេះ​សាលា​ត្រូវ​តែ​រៀបចំ​ការ​ប្រកួត​មួយ​ដើម្បី​ដំឡើង​ដាន់​ខ្សែ​ ក្រវាត់​ដល់​ពួក​គាត់​ជា​លើក​ទឹក​បន្ថែម​ ទៀត​ ។​

​ប្រធាន​ក្លិប​កា​រ៉ា​តេ​ដូ​រូប​នេះ​បាន​បន្ដ​ ទៀត​ថា​ រយៈពេល​១​ឆ្នាំ​នេះ​កីឡាករ​កីឡា​ ការិនី​ដែល​ត្រូវ​ប្រឡង​ឡើង​ដាន់​ខ្សែ​ ក្រវាត់​មាន​១៩​នាក់​មក​ពី​៥​ក្លិប​និង​កីឡាករ​កីឡាការិនី​ប្រឡង​យក​ខ្សែក្រវាត់​គ្យូ​ ចំនួន​៨​ថ្នាក់​មាន​២២​នាក់​មក​ពី​៤​ក្លិប​។​ ក្រៅពី​ការ​ប្រឡង​ឡើង​ដាន់​និង​ប្រឡង​ ខ្សែក្រវាត់​គ្យូ​ហើយ​នោះ​សាលា​ក៏​បាន​ ប្រគល់​សញ្ញាបត្រ​បញ្ជាក់​ការ​សិក្សា​ ដល់​សិស្ស​ជំនាន់​ចាស់​១៧​នាក់​ផង​ដែរ​។​

​លោក​បាន​បន្ដ​ទៀត​ថា​ ជា​លទ្ធផល​ នៃ​ការ​ប្រឡង​ថ្នាក់​ខ្សែក្រវាត់​៨​គ្យូ​-​ពណ៌​ លឿង​៥​នាក់​ ៧​គ្យូ​-​ពណ៌​ទឹកក្រូច​ទុំ​៥​នាក់​ ៦​គ្យូ​-​ពណ៌​ផ្ទៃមេឃ​ម្នាក់​៥​គ្យូ​-​ពណ៌​ បៃតងចាស់​ម្នាក់​ ៤​គ្យូ​-​ពណ៌​ខៀវ​៦​នាក់​ ៣​គ្យូ​-​ពណ៌​ស្វាយ​ មាន​២​នាក់​ និង​២​គ្យូ​ -​ពណ៌​សូកូឡា​ខ្ចី​មាន​២​នាក់​ ។​ ដោយឡែក​ ការ​ប្រកួត​ ឡើង​ថ្នាក់​ដាន់​ ខ្សែក្រវាត់​ខ្មៅ​ មាន​ដូច​ជា​ ខ្សែក្រវាត់​ខ្មៅ​១​ដាន់​១៩​នាក់​ ខ្សែក្រវាត់​ខ្មៅ​២​ដាន់​៨​នាក់​ខ្សែក្រវាត់​ ខ្មៅ​៣​ដាន់​ម្នាក់​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់​២​ នាក់​ ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​ ៤​នាក់​និង​ខ្សែ​ ក្រវាត់​ខ្មៅ​៦​ដាន់​២​នាក់​ ។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​ មាន​ប្រសាសន៍​ ថា​ ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ​ក្រសួង​ បាន​ឧបត្ថម្ភ​សហព័ន្ធ​កីឡា​ជាតិប្រមាណ​៦០​លាន​រៀល​ក្នុង​១​ឆ្នាំ​ដើម្បី​ឱ្យ​សហព័ន្ធ​មានឱកាស​រៀបចំ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​និង​ការ​ហ្វឹកហាត់​ ។​ ក្នុង​ឱកាស​នោះ​ លោក​រដ្ឋមន្ដ្រី​ក៏​បាន​ស្នើ​សុំ​ឱ្យ​ស្ថានទូត​ ជប៉ុន​ផ្ដល់​គ្រូបង្វឹក​ល្អៗ​ដើម្បី​បណ្ដុះបណ្ដាល​ យុវជន​ថ្នាល​របស់​យើង​ត្រៀម​កីឡា​អូ​ឡាំ​ពិ​ក​២០២០​ពិសេស​ត្រៀម​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ ៕​ ​

Exif_JPEG_420

...

ដោយ៖ សារី​ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print