គុយបា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ក្នុងការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖គុយបាទំនងអាចជួយអ៊ីរ៉ង់ក្នុងការផលិតវ៉ាក់សាំងដោយខ្លួនឯង ស្របពេលកំពុងចោមព័ទ្ធដោយទណ្ឌកម្មអាមេរិកនោះ។ស្រាប់តែនៅថ្ងៃទី៩ ខែមករាឆ្នាំ២០២១ប្រទេសគុយបាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ក្នុងការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងកូវីដ១៩របស់ខ្លួន និងការសាកល្បងវ៉ាក់សាំងដំណាក់កាលចុងក្រោយលើមនុស្សនៅអ៊ីរ៉ង់ផ្ទាល់។

ជាក់ស្តែងគុយបា និងអ៊ីរ៉ង់ បានចាប់ដៃគ្នាដើម្បីអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បេីតាមវិទ្យាស្ថានវ៉ាក់សាំង Finlay របស់គុយបាបញ្ជាក់ថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានប៉ាស្ទ័រ (Pasteur Institute) របស់អ៊ីរ៉ង់ ដើម្បីសហការគ្នាលើការសាកល្បងវ៉ាក់សាំងSoberana 2

បេីតាមក្រុមហ៊ុន Cuba’s Finlay Vaccine Institute ដែលសំដៅដល់វីរុសបង្កជាជំងឹកូវីដ១៩បានបញ្ជាក់ថា៖«ការសហការគ្នានេះនឹងជួយឱ្យប្រទេសទាំងពីរឈានទៅមុខយ៉ាងឆាប់រហ័សក្នុងការចាក់ថ្នាំបង្ការប្រឆាំងនឹងវីរុស SARS-CoV-2 » ក្រុមហ៊ុនមួយនេះបានបញ្ជាក់ទៀតថាក្រោយទទួលបានបច្ចេកវិទ្យានេះ អ៊ីរ៉ង់ក៏រៀបចំការសាកល្បងទ្រង់ទ្រាយធំដោយខ្លួនឯងដែរ។

ដោយឡែកអ្នកនាំពាក្យក្រសួងសុខាភិបាលរបស់អ៊ីរ៉ង់លោក Kianush Jahanpur បាននិយាយកាលពីខែមុន ថា អ្នកស្ម័គ្រចិត្ត ម៉ឺននាក់នឹងត្រូវបានជ្រើសរើស ដើម្បីចូលរួមការសាកល្បងវ៉ាក់សាំងដំណាក់កាលទី លោកបន្តថា ការផ្ទេរបច្ចេកវិទ្យា និងផលិតកម្មរួមគ្នា ជាលក្ខខណ្ឌជាមុន សម្រាប់ការអនុញ្ញាតឱ្យមានការសាកល្បងមនុស្សនៅក្នុងប្រទេស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters

សូមជម្របថាបេីមែនទែនទៅ កាលពីចុងខែមុន  អ៊ីរ៉ង់ក៏បានចាប់ផ្តើមសាកល្បងការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងស្រុក លើកដំបូងរបស់ខ្លួនដែរ។ ចំណែកគុយបាវិញ មានបេក្ខភាពវ៉ាក់សាំងចំនួនបួនដែលកំពុងស្ថិតក្នុងការសាកល្បង ប៉ុន្តែមិនទាន់សាកល្បងលើមនុស្សឡើយ។គុយបា កំពុងសាកល្បងវ៉ាក់សាំងខ្លួននៅដំណាក់កាលទីពីរនៅឡើយ។ អំឡុងពេលទស្សនកិច្ចនៅទីក្រុងឡាហាវ៉ានកាលពីខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ បានសរសើរគុយបាចំពោះការប្រយុទ្ធប្រឆាំងកូវីដ១៩ បានល្អ។

គួរបញ្ជក់ថាបច្បុប្បន្នទាក់ទងរឿងវ៉ាក់សាំងនេះ គុយបាបានអះអាងថា ប្រទេសជាច្រើនបានបង្ហាញការចាប់អារម្មណ៍លើវ៉ាក់សាំងកូវីដ១៩របស់ខ្លួន ប៉ុន្តែកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ជាកិច្ចព្រមព្រៀងដំបូងដែលខ្លួនសម្រេចបានជាមួយបរទេស។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានហាមឃាត់រដ្ឋាភិបាលមិនឱ្យនាំចូលវ៉ាក់សាំងកូវីដ១៩ ពីអាមេរិក និងអង់គ្លេស ដោយលើកហេតុផលថា មហាអំណាចលោកខាងលិចមិនគួរអោយទុកចិត្តឡើយ៕ដោយ៖សតារា

...

ស្រ្តីម្នាក់កំពុងដើរក្នុងទីក្រុងតេហេរ៉ង់។ រូបភាព Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print