អគ្គលេខាធិការអង្គការសហប្រជាជាតិមានបំណង ចង់បន្តអាណត្តិទីពីរ

ចែករំលែក៖

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានប្រកាសថា ​លោកមានបំណងចង់បន្តដឹកនាំស្ថាប័នកំពូលរបស់ពិភពលោក​នេះបន្ថែមមួយអាណត្តិទៀត។ សារព័ត៌មានBloomberg នៅថ្ងៃទី​១០ខែមករាបានផ្សាយថា​អគ្គលេខាធិការ Antonio Guterres បានផ្តល់ព័ត៌មានដល់ សមាជិកអចិន្ត្រៃ​ទាំង​៥​ថា លោក​ចង់បន្តដឹកនាំអង្គការសហប្រជាជាតិ អាណត្តិទីពីរ។ លោក​Antonio Guterres អាយុ​៧១ឆ្នាំ​ ជាអគ្គលេខាធិការទី​៩ របស់អង្គការសហប្រជាជាតិ ចូលកាន់តំណែង​នៅខែមករាឆ្នាំ២០១៧​ ក្នុងអាណត្តិ​៥ឆ្នាំ។ តាមសារព័ត៌មាន Bloomberg លោក​Guterres​រង់ចាំអាមេរិកមានប្រធានាធិបតីថ្មី ទើបលោកសម្រេចប្រកាសព័ត៌មានស្តីពីគោលបំណងបន្តតំណែង។ នៅពេលនេះការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ​មិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មានខាងលើនៅឡើយទេ​៕

...

ដោយ៖ធី រីណា(រូបភាព៖Huu Thanh / VNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print