ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់យន្តហោះកើនឡើងខ្ពស់​បើទោះបីផ្អាកការហោះហើរជាច្រើនដោយសារកូវីដ​-១៩ក្តី

ចែករំលែក៖

ឆ្នាំ​២០២០ ជើងហោះហើរនៅលើពិភពលោកបានថយចុះដល់ទៅ​៤២%​ ដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ​-១៩ ​ប៉ុន្តែចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បែរជាកើនឡើងទៅវិញ។ សារព័ត៌មានGuardian បានដកស្រង់ប្រភពព័ត៌មានពីក្រុមហ៊ុន ស្រាវជ្រាវ To70 ដែលមានទីតាំងនៅប្រទេសហុល្លង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ​២០២០មានករណីគ្រោះថ្នាក់អាកាសចរណ៍ដល់ទៅ​៤០លើក​ ​ក្នុងនោះមាន​៥លើក គ្រោះថ្នាក់ធ្ងន់ជាងគេ គឺបានសម្លាប់មនុស្សសរុប២៩៩នាក់​។ នៅក្នុងឆ្នាំ​២០១៩ មានគ្រោះថ្នាក់យន្តហោះដល់ទៅ៨៦ករណី​ ក្នុងនោះមាន៨ករណីធ្ងន់ ប៉ុន្តែសម្លាប់មនុស្សតែ២៥៧នាក់ប៉ុណ្ណោះ​។ តាមរបាយការណ៍របស់ To70 នៅក្នុងឆ្នាំ​២០២០ ជើងហោះហើរ ពាណិជ្ជកម្មធុនធំ​ជួបគ្រោះថ្នាក់ស្លាប់មនុស្សស្មើនិង០,២៧ ក្នុងចំណោមជើងហោះហើរ​១លានជើង។ រាល់ការហោះហើរ៣,៧ជើង គឺមានគ្រោះថ្នាក់យន្តហោះមួយលើក​ កើនឡើង០,១៨​បើប្រៀបធៀបឆ្នាំ​២០១៩។ ដោយសារតែកូវីដ​-១៩ ឆ្លងរាលដាលជាសកល ជើងហោះហើរនៅលើពិភពលោក​បានថយចុះដល់ទៅ​៤២ភាគរយ​ ។ នៅក្នុងឆ្នាំ​២០២០ មានជើងហោះហើរតែ​​២៤,៤លានជើងប៉ុណ្ណោះ ។ គ្រោះថ្នាក់ដែលសម្លាប់មនុស្សច្រើនជាងគេ គឺអុីរ៉ង់​បាញ់ចំយន្តហោះដឹកអ្នកដំណើរកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ​២០២០ សម្លាប់មនុស្ស​១៧៦នាក់។ គ្រោះថ្នាក់ទីពីរ គឺនៅប្រទេសប៉ាគិីស្ថាន កាលពីខែឧសភាសម្លាប់មនុស្ស៩៨នាក់​៕

ដោយ៖ធី រីណា(រូបភាព៖EPA )

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print