អ្នកស្រុកកំពូលនាំគ្នាផ្អើលទៅធ្វើតេស្តរកមេរោគអេដស៍

ចែករំលែក៖

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៦និង០០នាទី រសៀលថ្ងៃ២២ខែកុម្ភៈឆ្នាំ២០១៦ អ្នកស្រុកកំពូលនាំគ្នាផ្អើលទៅធ្វើតេស្តរកមេរោគអេដស៍ បន្ទាប់ពីលេចឮថាមានអ្នកឆ្លងមេរោគនេះ ពីមួយទៅមួយ ឃុំសំបួរមាស ស្រុកមុខកំពូល។

គួរំលឹកថាៈ កាលពីថ្ងៃ១៨និង១៩ខែកុម្ភៈឆ្នាំ២០១៦ប្រជាជនក្នុងឃុំសំបួរមាស បានធ្វើតេស្តពិនិត្យឈាមនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ ឃើញថាមានផ្ទុកមេរាគអេដស៌ចំនួន14នាក់ :គឺប្រជាពលរដ្ឋក្នុង-ភូមិពាម មានចំនួន10 នាក់-ភូមិគ្រោលគោមានចំនួន02នាក់-ភូមិឬស្សមានចំនួន02នាក់។ ដោយមានការសង្ស័យនៃការឆ្លងមេរោគអេដស៌មានចំនួនច្រើនខុសធម្មតា ទើបនៅរសៀល ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៦ ខាងក្រសួងសុខាភិបាល ដឹកនាំដោយលោក ឈឺវ៉ុន ទីប្រឹក្សា លោក អេង ហួត លោក លី ម៉េងស៊ុន ប្រធានមជ្ឈមណ្ឌលអេដស៌ បានចុះមកពិនិត្យនិងធ្វើតេស្តលទ្ធផលឈាមពិនិត្យរកមេរោគអេដស៍ ដល់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិ ពាម ឃុំសំបួរមាស ជាលទ្ធផលបណ្តោះអាសន្នបញ្ចប់ពេលល្ងាច បានពិនិត្យចំនួន274នាក់ មានតេស្តវិជ្ជមានផ្ទុកមេរោគអេដស៌ចំនួន04នាក់។

បច្ចប្បន្នជំនាញខក្រសួងសុខាភិបាលកំពុងបន្តការសិក្សា អំពីមូលហេតុ ៕

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print