នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិជំនាន់ទី២១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិជំនាន់ទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ព្រមទាំងមានការចូលរួមពី ឧត្តមសេនីយ៍ មេបញ្ជាការរង ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថជាច្រើនរូបផងដែរ។

លោក ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា សិក្ខាកាមមានចំនួន១០៣នាក់ កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយៈសរុបចំនួន៥ខែ ស្មើនឹង២២សប្តាហ៍១ថ្ងៃ ស្មើនឹង១៥៥ថ្ងៃស្មើនឹង៩៣០ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។ សិក្ខាកាមបានប្រឡងជាប់ស្ថាពរចំនួន៩៩នាក់ស្មើនឹង៩៥,១៩ភាគរយនៃចំនួនសរុប៕

image

image

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print