រថយន្តឡិចស៊ីសសុីញ៉ូភ្លើងសុំជែងទៅមុខស្របពេលរថយន្តកុងតឺន័រថយធ្វើឱ្យបុករងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាម ខណ:ដែលបើករថយន្តឡិចស៊ីសមួយគ្រឿងបម្រុងវ៉ាជែងរថយន្តកុងតឺន័រនៅខាងមុខតែជែងមិនផុតត្រូវរថយន្តកុងតឺន័របើកថយក្រោយបុកប៉ះបណ្ដាលឱ្យរងរបួសបែកក្បាល ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២១ស្ថិតនៅតាមផ្លូវបេតុងជាប់របងរោងចក្រកាណាឌីយ៉ាក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តឡិចសុីសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-6618 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីត្បួងទៅជើង លុះមកដល់ចំណុចកើតហេតុម្ចាស់រថយន្ត ឡិចសុីស ក៏បានបើកភ្លើងស៊ីញ៉ូសុំផ្លូវវ៉ារថយន្តកុងតឺន័រ តែវ៉ាមិនទាន់ផុតផងត្រូវរថយន្តកុងតឺន័រមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1213បើកបរដោយបុរសម្នាក់បានបើកថយក្រោយមកប៉ះរថយន្តឡិចស៊ីសចំពីខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយដោយពិនិត្យមើលស្ថានភាពមិនប៉ះពាល់ដល់របស់រដ្ឋទើបឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា។ មួយសន្ទុះក្រោយមកភាគីខាងរថយន្តកុងតឺន័រព្រមចេញថ្លៃខូចខាតទៅលើរថយន្តឡិចស៊ីសចំនួន200ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕ដោយ៖ផេង ភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print