បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចសុីសRX300 បុកម៉ូតូសណ្តោងរុឺម៉កពីក្រោយបណ្តាលឲ្យរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តLEXUS RX300 មួយគ្រឿងជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយបណ្ដាលឲ្យម្ចាស់រុឺម៉កធ្លាក់ពីលើម៉ូតូរងរបួស​ កាលពីវេលាម៉ោង១និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខមន្ទីរពេទ្យចន្ទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចសុីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AR-3795ធ្វើដំណើរតាមដងផ្លូវ លេខ២១៧ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅមុខម៉ូតូសណ្តោងរុឺម៉កដែលបើកនៅខាងមុខពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យម្ចាស់រុឺម៉ករងរបួស ចំណែករថយន្តបែកកង់ខាងមុខខាងឆ្វេងរងការខូចខាតទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុរួចបាននាំគ្នាទៅមើលជនររងគ្រោះនៅឯមន្ទីរពេទ្យនិងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងតែម្តង៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print