បង្ការក្រឹនរឹងសរសៃឈាមដោយអាហារ

ចែករំលែក៖

ក្រឹនរឹងសរសៃឈាមជាជំងឺមួយដែលបង្កការបាត់បង់ជីវិតច្រើនបំផុតលើពិភពលោក​​ ។ ដើម្បីបង្ការជំងឺនេះមានអាហារមួយចំនួនអាចជួយ សំអាតសរសៃឈាមនិងបង្កើនចរាចរឈាម ។

orange-king-of-fruits
-ទឹកក្រូចពោធិ៍សាត់
ទទួលទានទឹកក្រូចគ្មានស្កររាល់ថ្ងៃអាចជួយកែប្រែប្រសើរ ឡើងសម្ពាធឈាមនិងបន្ថយការរលាកសរសៃឈាម។ ទឹកក្រូចម្បូរ សារជាតិប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ជួយទប់ស្កាត់ការក្រឹន រឹងសរសៃឈាម ។

images
-ប៉េងប៉ោះ
Lycopene Carotenoid ជាសារជាតិប្រឆាំងអុកស៊ីត កម្មក្នុងប៉េងប៉ោះ ហើយជារបបអាហារ១ដែលសម្បូរ Lycopene អាចបន្ថយយ៉ាងច្រើនដំណើរការអុកស៊ីតកម្មរបស់កូឡេសេ្ដរ៉ូល អាក្រក់នាំដល់ក្រឹនរឹងសរសៃឈាម ។

83d9d4606c74786f775147eb4969346b
-គីវី
គីវីសម្បូរ flavonoid ធ្វើឱ្យស្អាតសរសៃឈាម និង បន្ថយការរលាក ។ វាក៏សម្បូរជាតិសរសៃជួយបន្ថយកូឡេសេ្ដរ៉ូល និងបន្ថយហានិភ័យកើតជំងឺបេះដូង ។

sweet-potato1
-ដំឡូងជ្វា
ដំឡូងជ្វាសម្បូរជាតិសរសៃប៉ូតាស្យូម, បតោ ចារៀតនេ្េប ថៀលាត េនិងវីតាមីន ជ ។ ដូចេ្នះ វាជួយបន្ថយសម្ពាធឈាម និង សំអាតសរសៃឈាម ។

broccoli
-ផ្កាស្ពៃខៀវ
វីតាមីន K នៅក្នុងផ្កាស្ពៃខៀវជួយសរសៃឈាមចៀស ផុតពីគ្រោះថ្នាក់របស់កាល់ស្យូម ។ ជាតិសរសៃក្នុងផ្កាស្ពៃខៀវរក្សា សម្ពាធឈាមក្នុងកម្រិតគ្រប់គ្រង ហើយក៏ធ្វើឱ្យថយចុះកូឡេសេ្ដ រ៉ូល ។

health-benefits-of-apple
-ផ្លែប៉ោម
ទទួលទានផ្លែប៉ោមជាវិធីដ៏អស្ចារ្យដើម្បីបន្ថយកូឡេសេ្ដ រ៉ូល បង្កើនឋាមពល និងប្រព័ន្ធអង្គបដិបក្ខ ។

6a0454ef-ebc0-459f-93e6-182eddbc3ce7
-ល្មៀត
ល្មៀតមាន Curcumin​ ល្អសម្រាប់បេះដូង ។ ល្មៀត ជួយបន្ថយការរលាក និងកម្ចាត់ចោលខ្លាញ់ក្នុងសរសៃឈាម ។

1816155482c0ae99a678813164936
-តែបៃតង
តែបៃតងសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មល្អបំផុតក្នុង ការបង្ការជំងឺក្រឹននិងរឹងសរសៃឈាម ។

fotolia_19716263_x
-ផ្លែទទឹម
ទទឹមផ្ទុកសារជាតិ Phytochemincal សារជាតិ ប្រឆាំងអុកស៊ីតកម្ម ជួយផលិតអុកស៊ីតនីទ្រិក អាចកែប្រែប្រសើរ នូវចរន្ដលំហូររបស់ឈាម និងធ្វើឱ្យរីកសរសៃឈាម ។

40cfa063cd988e500df47d9f2c88620acfa13d98
-បេ្រងអូលីវ
បេ្រងអូលីវមានប្រយោជន៍ច្រើនសម្រាប់សុខភាព វាក៏ទប់ ស្កាត់ការផ្ដុំរបស់កូឡេសេ្ដរ៉ូលក្នុងឈាម ។ ទន្ទឹមនោះវាក៏អាចធ្វើឱ្យ ថយចុះសម្ពាធឈាម ។

...

images (2)
-ផ្លែប៊័រ
ផ្លែប៊័រមានសារជាតិ beta-Sitosterol អាចជួយបន្ថយ កូឡេសេ្ដរ៉ូលក្នុងឈាម ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print