ខេត្តកណ្តាលៈ នៅថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង១៩ និង៣០នាទីយប់នៅលើផ្លូវលេខ២៦១ត្រង់ចំណុចភូមិអន្លុង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូដោយម៉ូតូម៉ាកC100កូរ៉េពណ៍ក្រហម ពាក់ផ្លាកលេខគ្មានបើកបរដោយឈ្មោះអាន ម៉ូវ ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិអន្លុងស្លែង ឃុំសំបួរមាសស្រុុកមុខកំពូល ខេត្តកណ្ដាល ។ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានមកបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SX ពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1CY ៦១៣៨ បើកបរដោយឈ្មោះទិត្យ រស្មី ភេទប្រុស អាយុ19ឆ្នាំមានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល ដោយមានឌុប
មនុស្សម្នាក់ពីក្រោយឈ្មោះ កូ រ៉ូ ភេទប្រុសអាយុ21ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាធ្វើដំណើរពីជើងទៅត្បូង(ច្រាសទិសគ្នា) បណ្ដាលអោយរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូទាំងពីរ និងអ្នកជិះក្រោយហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរភ្នំពេញ។
ចំណែកម៉ូតូទាំងពីរបានយកមករក្សាទុកនៅប៉ុស្តិសំបួរមាស ។ សុខ ខេមរា







