ភ្នំពេញ នារីជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីរួបនាងបានលោតពីលើខុនដូជាន់ទី២ទំលាក់ចុះមកបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងនិងសន្តិសុខបានរាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋានភ្លាម ហើយបានបង្កើតគណៈកម្មការចំរុះដើម្បីពិនិត្យសាកសព ហេតុការណ៍បង្កធ្វើអោយមានការភ្ញាក់ផ្អើលខាងលើនេះបានកើតមានឡើង កាលពីវេលាម៉ោង៤និង២០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែគុម្ភះ ឆ្នាំ២០១៦ នៅផ្ទះជួល មួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសាក្សីដែលជាសន្តិសុខយាមនៅជិតនោះបានអោយដឹងថានៅមុនពេលកើតហេតុរួបគេកំពុងឈរយាមនៅជិតនោះភ្លាមនោះស្រាប់តែលឮសំឡេងដូចមានអ្វីម៉្យាងធ្លាក់ពីលើមកផ្ទះ ភ្លាមនោះរួបគេក៏ដើរមកមើលស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខនិងមានឈាមហូរផងដែរទើបរត់ទៅប្រាប់ម្ចាស់ផ្ទះជួលអោយមកមើល បណ្តាលអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យជាប់ស្តែងភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ជំហ៊ានដំបូងសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានបានថា ជាករណីធ្វើអត្តឃាដដោយខ្លួនឯង ឬក៌ជាករណីមនុស្សឃាដនៅឡើយទេ ហើយក៌មិនទាន់មានប្រភពណាមួយអាចបញ្ជាក់ថាបណ្តាលមកពីបញ្ហាអ្វីនោះផងដែរ ដោយរង់ចាំការសាកសួរ និងស៊ើបអង្គេតទៅលើក្រុម គ្រួសារសាច់ញាតិជាមុនសិន។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេតែគ្រាន់តែដឹងថាជាជនជតិចិនតែប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុសម្ថកិច្ចបានចុះមកដល់ភ្លាមៗនិងហៅជំនាញមកពិនិទ្យជាក់ស្តែងអោយដឹងពីមូលហេតុជុំវិញករណីលោតសម្លាប់ខ្លួនពីលើផ្ទះនេះផងដែរ បន្ទាប់ពីមកសមត្ថកិច្ចបានធ្វើការឃាត់បុរសម្នាក់ដែលជាប្តីជនរងគ្រោះដើម្បីយកទៅសួនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលស្រះចក។ ដោយៈ ព្រែកជ័យ







