អីក៏ដល់ថ្នាក់នឹង!​ គ្រាន់តែរឿងឈរតម្រង់ជួរធ្វើតេស្តរកជំងឺកូវីដ ១៩ បុរសជនជាតិចិនឪពុកកូន ២នាក់​ មិនព្រមឈរតម្រង់ជួរ ចង់ប្រជ្រៀតទៅមុនគេ​ មានអីវាយគ្នាផ្អេីល… (មានវីដេអូ)

ចែករំលែក៖

អន្តរជាតិ៖ បេីយោងតាមវីដេអូបង្ហោះដោយគណនី Facebook ផ្លូវការរបស់ព័ត៌មាន South China Moring Post បានឲ្យដឹងថា មានករណីហិង្សាមួយបានកើតមានឡើងនៅមុខមជ្ឈមណ្ឌលធ្វើតេស្តរកជំងឺកូវីដ១៩ នៅឯប្រទេសចិន ដែលសកម្មភាពនៃការវាយតប់បែបអនាធិបតេយ្យមួយនេះ​ បានបង្កឡើយពីសំណាក់ក្រុមពលរដ្ឋទៅកាន់អាជ្ញាធរ។

បេីតាមវីដេអូ​ខាងលេីនេះ​ បានបង្ហាញថា ជនបង្កហេតុមានចំនួន២ នាក់ ត្រូវជាឪពុកកូន ដោយបុរសជាឪពុកមានអាយុ ៦៨ឆ្នាំ។ រីឯបុរសជាកូនមានអាយុ ៤៣ឆ្នាំ ហើយជនបង្កហេតុទាំង២នាក់នេះ បានទៅតម្រង់ជួរ​ ដើម្បីធ្វើតេស្តស្វែងរកជំងឺកូវីដ ១៩។

ជាក់ស្តែង នៅមុនពេលកើតហេតុ​ បុរសជាឪពុកកូនទាំង ២នាក់នេះ មិនបានឈរតម្រង់ជួរតាមលំដាប់លំដោយនោះឡើយ គឺពួកគាត់ព្យាយាមប្រជ្រៀតទៅមុនគេ​ ដោយមិនខ្វល់ពីពលរដ្ឋផ្សេងទៀតដែលមករង់ចាំមុនឡើយ។​ បន្ទាប់ពីបានឃើញសកម្មភាពអសីលធម៌បែបនេះ​ ក្រុមមន្ត្រីប៉ូលីសបានស្លៀកពាក់ឈុតការពារមេរោគ​ ក៏បានទៅណែនាំឪពុកកូនទាំង ២នាក់នោះ​ ប៉ុន្តែពួកគាត់មិនព្រមស្តាប់តាមការណែនាំរបស់ប៉ូលីសឡើយ ហើយពួកគាត់ថែមទាំងបានបើកការវាយតប់ទៅកាន់មន្ត្រីប៉ូលីសមុនទៀតផង។

គួរបញ្ជាក់ថា​ ក្នុងហេតុការណ៍នេះដែរ​ ផលិតផលចុងក្រោយជនបង្កហេតុទាំង ២នេះ​ ត្រូវបានមន្រ្តីប៉ូលីសចាប់ខ្លួន ពីបទរំខានដល់ភារកិច្ចរបស់មន្ត្រីអាជ្ញាធរ​ ដោយពួកគាត់ម្នាក់ៗត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេល ១ឆ្នាំ និង ១០ខែ។

ដោយឡែកជុំវិញបញ្ហានេះដែរ​ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម​ ក៏បាននាំគ្នារិះគន់ឪពុកកូនទាំង ២នាក់នេះ​ យ៉ាងខ្លាំងណាស់ដែរ ព្រោះតែពួកគាត់ជាប្រភេទមនុស្សអត្មានិយមមិនចេះខ្វល់ពីអារម្មណ៍អ្នកដទៃ និងមិនបានផ្តល់ការគោរពចំពោះអាជ្ញាធរទាល់តែសោះ៕ដោយ៖សហការ

...

https://youtu.be/XydzL5ArtM0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print