លោក អ៊ិត សុធាដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនិងបោសសំអាតទីតាំងហ្គេមបង្វក់ស្មារតីសិស្ស

ចែករំលែក៖

ខេត្តកំពង់ធំៈ ទីតាំងហ្គេមបង្វក់ស្មារតីសិស្សចំនួន២កន្លែង ត្រូវបានលោក  អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ  ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបនិងបោសសំអាតទីតាំងហ្គេមតាមការសំណូមពររបស់អាណាព្យាបាលនិងឪពុកម្តាយសិស្សដែលពួកគាត់ក្តៅក្រហាយដោយសារកូនរបស់ពួកគាត់មិនចូលសាលារៀនកិច្ចសហប្រតិបត្តិការបង្រ្កាបនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៦ ចំនួន២ កន្លែង។

ទី១-ឈ្មោះ អ៊ុងរ៉ែមមី ភេទប្រុស អាយុ ២៤ ឆ្នាំ ស្ថិតនៅភូមិបាល័ង្គលិច សង្កាត់ដំរីជាន់ខ្លា មានហ្គេម Computer ចំនួន ៣០គ្រឿង ។

ទី២-ឈ្មោះ  ផេង រតនៈ  អាយុ២៥ ស្ថិតនៅភូមិកំពង់ធំ  សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  មានហ្គេម ១៥គ្រឿង  វត្ថុតាងទាំងអស់ត្រូវបានប្រមូល យកទៅរក្សាទុកនៅ អធិការនគរបាលក្រុងស្ទឹងសែន ។

ប្រជាពលរដ្ឋបានអបអរសារទរ ចំពោះចំណាត់ការ របស់សមត្ថកិច្ច ដែលបានចុះបង្រ្កាបទីតាំងហ្គេមទាំងនេះ ដោយសារតែកន្លងមកកូនចៅរបស់ពួកគាត់ នាំគ្នាគេចសាលា មិនចូលរៀនបង្ករភាពក្តៅក្រហាយយ៉ាងខ្លាំង មិនតែប៉ុណ្ណោះបានលួចលុយឪពុកម្តាយជាញឹកញាប់ ដើម្បីយកមកលេងហ្គេម ក្នុងទីតាំងខាងលើក្នុងនោះមានល្បែងហ្គេមអ៊ីនធើណេត ល្បែងស៊ីសង សម្រាប់តម្រូវការរបស់អ្នកលេង ចំពោះក្មេងតូចៗអាចលេងហ្គេមធម្មតាតែចំណែកក្មេងធំអាចឈានដល់ការលេងល្បែងស៊ីសងផងែដរ លោកបានបន្តថាចំពោះការបង្រ្កាបនេះចង់ឲ្យមានការបង្រ្កាបជាញឹកញាប់។

លទ្ធផលដែលបានចុះបង្ក្រាបហ្គេមអិនធើនេតទាំង២ទីតាំងនេះ សរុបបានហ្គេមអុិនធើនេតចំនួន ៤៥ គ្រឿង ម៉ូតូ៥គ្រឿង កង់១០គ្រឿង សិស្សសាលាតាំងតូចធំ ចំនួន២៤នាក់ ត្រូវបាននាំយកទៅអធិការក្រុងស្ទឹងសែន  ចំណែកសិស្សទាំងអស់ធ្វើការអប់រំនិងប្រគល់ឲ្យអាណាព្យាបាល៕

photo_2016-02-23_12-56-40

photo_2016-02-23_12-48-28

photo_2016-02-23_12-56-33

photo_2016-02-23_12-56-38

ដោយ៖​ ប៊ុន​ រិទ្ធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print