ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនមាតាទារក ដែលទើបនឹងសម្រាលរួចនៅមណ្ឌលសុខភាពចំនួន២ ក្នុងស្រុកសូទ្រនិគម គឺមណ្ឌលសុខភាពតាយ៉ែក ចំនួន២០នាក់ និងណ្ឌលសុខភាពសំរោង ចំនួន២៥នាក់។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ម្នាក់ៗទទួលបាន គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ៥មឺុនរៀល ។ សម្រាប់មណ្ឌលសុខភាពនីមួយៗទទួលបាន ថ្នាំទីហ្វី៤០ប្រអប់ និងថវិកាចំនួន ១លានរៀល ៕
...