អាសូរណាស់លោកអេីយ! ក្មេងប្រុសស្រី២នាក់​ ម្នាក់ស្លាប់​ ម្នាក់របួសធ្ងន់​ ខណៈ​នាំ​គ្នា​ដើរ​ចាប់​សត្វ​គីង្គក់​យក​ទៅ​ដុត​ហូប

ចែករំលែក៖

ខេត្តតាកែវ៖ នេះហើយដោយសារតែការធ្វេសប្រហែសរបស់អាណាព្យាបាល បានធ្វើឲ្យក្មេងប្រុសអាយុ៥ឆ្នាំម្នាក់​ស្លាប់​ និងក្មេងស្រីអាយុ៧​ ឆ្នាំម្នាក់រងរបួសធ្ងន់ ខណៈដែលពួកគេនាំ​គ្នា​ដើរ​ចាប់​សត្វ​គីង្គក់​យក​ទៅ​ដុត​ហូប។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​១១​និង​១៦​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពក្មេងប្រុស​រងគ្រោះខាងលើ​នេះមានឈ្មោះ វិន ពិសិដ្ឋ (​ហៅ​ចិន​) អាយុ​៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ លឹ​ម យឿ​ន អាយុ​៤០​ឆ្នាំ និង​ម្តាយ​ឈ្មោះ សេង ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ។ ចំណែក​បងស្រី​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ វិ​ន មក​រា អាយុ​៧​ឆ្នាំ​ បច្ចុប្បន្ន​ កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក។

មន្រ្តីដដែលបន្ត​ថា នៅមុនពេលកើតខាងលើ ប្រជាពលរដ្ឋជិតខាង​បានឃើញ​ក្មេង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា ម្នាក់​ឈ្មោះ វិ​ន មក​រា ភេទ​ស្រី អាយុ​៧​ឆ្នាំ (​ជា​បង​) និង​ម្នាក់​ទៀត​ឈ្មោះ វិ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥​ឆ្នាំ (​ជា​ប្អូន​) បាន​នាំ​គ្នា​ដើរ​ចាប់​សត្វ​គីង្គក់​យក​ទៅ​ដុត​ហូប លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​បងប្អូន​ទាំង​២​នាក់​កើតរោគ​សញ្ញា ចុក​ចង្អោរ​បែកពពុះមាត់ (​ពុល​) តែ​ម្តង។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់ក្រុម​គ្រួសារ និង​អាណាព្យាបាល​បាន​ដឹក​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​គិរី​រង់ ដើម្បីសង្គ្រោះបន្ទាន់។ ប៉ុន្តែ​ជា​អកុសល​ក្មេង​ប្រុស​ឈ្មោះវិ​ន ពិសិដ្ឋ បានស្លាប់បាត់ទៅហើយ​មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​ឈ្មោះ វិ​ន មក​រា ជា​បងស្រី​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់កន្លែងកើតហេតុ​ភ្លាម​ៗ និងធ្វើការពិនិត្យ​មើល​សាកសព​ក្មេង​ប្រុស​រង​គ្រោះ​តាម​ជំនាញ ដោយ​មានការ​ចូលរួម​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​គ្រួសារ​សព ហើយ​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ​ថា សាកសព​ក្មេង​ប្រុស​ខាងលើ​នេះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​តែ​ពុល​គីង្គក់​ពិតប្រាកដ​មែន ។

បច្ចុប្បន្នសពក្មេងប្រុសប្រគល់ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print