សូមប្រុងប្រ័យត្ន! សូម្បីតែការ៉េម​ ក៏មានដានវីរុសកូវីដ១៩ដែរ

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលចិន​ បន្ទាប់ពីធ្វើតេស្តការ៉េមជិត ៥ ពាន់ប្រអប់​ ស្រាប់តែរកឃើញថាមានដានវីរុសកូវីដ១៩ ខណៈដែរសំណាកចំនួន ៣ប្រអប់​ដែលបង្ហាញថា​ ការ៉េមមានផ្ទុកនូវវីរុសនេះ​ នៅក្នុងទីក្រុងធានជីន ភាគខាងជើងនៃប្រទេសចិន។​ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail​ នាពេលថ្មីៗនេះ។

អាជ្ញាធរសុខាភិបាលចិន​ បានបញ្ជាក់បន្ថែមថា ការ៉េមទាំងអស់នោះគឺជាផលិតផលក្នុងស្រុក មានចំនួនជាក់ស្តែង ៤,៨៣៦ ប្រអប់ ហើយនៅក្នុងនោះមាន៖​ ការ៉េម ចំនួន ២,០៨៩ ត្រូវបានគេរក្សាទុកនៅក្នុងស្តុក ការ៉េមចំនួន ១,៨១២ ប្រអប់ត្រូវបានចែកចាយទៅកាន់ផ្សារចំនួន៩៣៥ កន្លែងនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសចិន និងការ៉េមចំនួន ៦៥ ប្រអប់ទៀតត្រូវបានលក់ឲ្យទៅកាន់អតិថិជនរួចរាល់ហើយ។

សូមជម្រាបថា​ អាជ្ញាធរចិន​ បន្ទាប់ពីការកឃើញភ្លាមៗ បានសម្រេចឲ្យបុគ្គលិកដែលបានធ្វើការងារពាក់ព័ន្ធជាមួយនឹងការផលិតផល និងចែកចាយការ៉េមចំនួន ១,៦៦២នាក់ ត្រូវផ្អាកពីការងារជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័កនិងទៅធ្វើតេស្តរកមេរោគ។

ជាមួយគ្នានេះ​ អាជ្ញាធរសុខាភិបាលចិន​ ក៏បានអំពាវនាវឲ្យពលរដ្ឋដែលបានទិញ ឬប៉ះពាល់ការ៉េមទាំងនេះត្រូវទៅធ្វើតេស្តរកជំងឺកូវីដ ១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការចម្លងមេរោគបន្តទៅក្នុងសហគមន៍ក្នុងករណីដែលពួកគេបានឆ្លងជំងឺកូវីដ ១៩តាមរយៈការ៉េមទាំងនោះ៕ដោយ៖ស​ តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print