ភ្នំពេញ៖ បុរសសញ្ជាតិអាមេរិកដើមកំណើតកម្ពុជាម្នាក់ ដែលលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័ក កាលពីព្រឹកថ្ងៃសៅរ៏ទី១៦ ខែមករាឆ្នាំ២០២១ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញស្វែងរកឃើញវិញហើយ នៅរសៀលថ្ងៃអាទិត្យទី១៧ ខែមករា។ នេះបើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន មុននេះបន្តិច។
ក្រោយពីបានរកឃើញបុរសខាងលើនេះ ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចបាននាំគាត់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យបានយកសំណាកពីបុរសនេះម្តងទៀតរួចបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈនៅម៉ោងម្រមាណ ១៧ និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕ដោយ៖សហការី
...