ខេត្ដតាកែវ៖ សំណង់រឹងមាំមួយ សាងសង់យ៉ាងអនាធិបតេយ្យនៅលើដី ផ្សារថ្នល់ទទឹងដែលជាដីរបស់រដ្ឋត្រូវក្រុម មន្ដ្រីពាក់ព័ន្ធឆ្លើយដោះសាយករួចខ្លួន ។
ដីផ្សារថ្នល់ទទឹងជាច្រើនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុងឃុំសំរោង ស្រុក សំរោង ខេត្ដតាកែវ ត្រូវបានក្រុម អាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធខ្លះឃុបឃិត ជាមួយក្រុមអ្នកមានលុយលួចសង់សំណង់រឹងមាំទាំងបំពានច្បាប់ ។
បើយោងតាមសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋរស់នៅតំបន់ផ្សារថ្នល់ ទទឹងបានឱ្យដឹងថា ដីផ្សារជាច្រើនម៉ែត្រ ការ៉េត្រូវបានក្រុមអ្នកមានលុយត្រូវរ៉ូវគ្នាជាមួយនឹងក្រុមអាជ្ញាធរវាស់វែងនិង សង់សំណង់រំលោភយក ។ ប្រភពដដែល បានបន្ដទៀតថា ពេលដែលមានអ្នកសាង សង់សំណង់រឹងមាំគេឃើញមានក្រុម អាជ្ញាធរគ្រប់ស្ថាប័នចុះមកបិទឬហាមឃាត់ដែរ តែពេលក្រុមអាជ្ញាធរពាក់ព័ន្ធ ចេញទៅវិញអស់សំណង់ទាំងនោះចាប់ ផ្ដើមសង់ពេញមុខតែម្ដង ដោយលែង ភ័យខ្លាចច្បាប់ទម្លាប់អ្វីទាំងអស់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ហុង ឡាក់ ប្រធានការិយាល័យសុរិយោដី ស្រុកសំរោងបានឱ្យដឹងថា សំណង់រឹងមាំ ខាងលើគឺពិតជាគ្មានច្បាប់មែនហើយ សាងសង់លើដីផ្សារថ្នល់ទទឹងទៀត ។ លោក បានបន្ថែមទៀតថា លោកបានរាយការណ៍ រឿងសំណង់គ្មានច្បាប់ទាំងនេះទៅមន្ទីរសុរិយោដីខេត្ដតាកែវដែរ តែពុំមាន ចំណាត់ការណាមួយចំពោះសំណង់ទាំង នេះទេ ។
ចំណែកលោក ញ៉ែម ស្រស់ អភិបាល ស្រុកសំរោងបានឱ្យដឹងថា រឿងសំណង់ គ្មានច្បាប់និងសង់លើដីផ្សារថ្នល់ទទឹង ដែលជាដីរបស់រដ្ឋនោះលោកបានកោះ ហៅម្ចាស់ផ្ទះខាងលើមកធ្វើកិច្ចសន្យា រួចហើយ បើរដ្ឋត្រូវការដីផ្សារវិញពួក គាត់នឹងវាយកម្ទេចសំណង់ទាំងនេះចោលរួចប្រគល់ដីផ្សារជូនរដ្ឋវិញ ។
ជុំវិញសម្ដីអភិបាលស្រុករូបនេះការ រិះគន់ពីសំណាក់មន្ដ្រីរាជការនិងប្រជា ពលរដ្ឋថាច្បាប់គឺច្បាប់ដីរដ្ឋមិនគួរណាសង់សំណង់រឹងមាំហើយបែរជាមន្ដ្រីអនុវត្ដច្បាប់យកលេសធ្វើកិច្ចសន្យានៅពេលរដ្ឋត្រូវការសុខចិត្ដវាយកម្ទេចសំណង់ដែលកំពុងរស់នៅចោលប្រគល់ដីឱ្យរដ្ឋវិញធ្វើ តែលោកកាន់តំណែងនិងរស់នៅអមតៈ អ៊ីយចឹង ។ នេះបង្ហាញថា លោកអភិបាល ស្រុកសំរោងជាអ្នករៀបចំឱ្យមានភាព អនាធិបតេយ្យយកមកទម្លាក់លើរដ្ឋា ភិបាលឱ្យមានភាពស្មុគស្មាញទៅថ្ងៃ ក្រោយប៉ុណ្ណោះ ៕
ដោយ៖ ជីសូរកា