ភ្នំពេញ៖ ឆ្លើយតបនឹងការស្នើសុំ របស់ក្រសួងអប់រំ យុវជន និងកីឡាព្រះ រាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រ ថៃទ្រង់សព្វព្រះរាជហឫទ័យព្រះរាជទាន បង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្នុង ខេត្ដកំពង់ស្ពឺដើម្បីផ្ដល់សេវាបណ្ដុះ បណ្ដាលលើមុខជំនាញសម្រាប់ប្រជា ពលរដ្ឋកម្ពុជា ។
ព្រះរាជពិធីបញ្ចុះបឋមសិលាវិទ្យា ស្ថានបច្ចេកវិទ្យាកំពង់ស្ពឺបានប្រារឰធ្វើ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ មានការយាង និងអញ្ជើញពីព្រះអង្គ ម្ចាស់ក្សត្រីមហាចក្រី សិរិនថន និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅក្នុងភូមិអូរអង្គំ ឃុំអម លាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺដែលជាព្រះ រាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ ក្សត្រីមហាចក្រី សិរិនថន ។
ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិន ថន មានព្រះសវនីយ៍ថា គម្រោងនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ដ្រី ថៃបានធ្វើទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៤ ដែលក្នុងពេលនោះសម្ដេច តេជោ ហ៊ុន សែន បានពិភាក្សា ហើយ ក៏សំណូមពរសុំឱ្យខ្ញុំម្ចាស់បង្កើតឧត្ដម សិក្សាមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីមួយទៀតនៅខេត្ដកោះកុងដើម្បី ផ្ដល់ប្រយោជន៍ឱ្យយុវជននៅតំបន់នោះ។ ដោយខ្ញុំម្ចាស់យល់ឃើញថា ខេត្ដកោះ កុងជាខេត្ដនៅជិតខាងព្រំប្រទល់ដែន ខ្មែរ-ថៃ ដូច្នេះយុវជនកម្ពុជានៅជិតនោះ ក៏អាចបន្ដការសិក្សានៅប្រទេសថៃបាន ងាយស្រួលទេ ។ បន្ទាប់ពីស្រាវជ្រាវ គ្រប់ជ្រុងជ្រោយហើយនោះរដ្ឋាភិបាល ថៃក៏ដូចជាក្រសួងអប់រំកម្ពុជាបានស្នើ ឱ្យបង្កើតឧត្ដមសិក្សាថ្មីមួយនៅខេត្ដ កំពង់ស្ពឺដែលជាខេត្ដមានសារសំខាន់ ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មដែល បង្កលក្ខណៈងាយស្រួលដល់ការស្នាក់នៅ របស់ប្រជាជន ។
ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិន ថន មានព្រះសវនីយ៍បន្ដថា ពិធីបញ្ចុះ បឋមសិលានេះជានិមិត្ដរូបនៃការចាប់ ផ្ដើមកិច្ចសហប្រតិបត្ដិការម្ដងទៀតរវាង ប្រទេសយើងទាំង២ ។ នៅពេលការសាង សង់រួចរាល់យើងទាំងអស់គ្នានឹងបាន ឃើញគ្រឹះស្ថានអប់រំដ៏ប្រណីតដែល អាចបម្រើដល់យុវជនកម្ពុជា ។ ជាងនេះ ទៅទៀតស្ថាប័នបច្ចេកវិទ្យានេះនឹងផ្ដល់ ភាពងាយស្រួលនិងជាការបង្ហាញឱ្យ ឃើញពីសេចក្ដីស្រលាញ់រាប់អានមិត្ដ ភាពដែលមិនអាចកាត់ថ្លៃបានគួរណាស់តែប្រទេសយើងទាំង២ខិតខំថែរក្សាឱ្យ បានគង់វង្ស ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍សម្ដែងនូវសមានចិត្ដរីករាយ ដែលបានមកទីនេះដើម្បីធ្វើកិច្ចការដែល មានសារសំខាន់សម្រាប់អនាគតប្រទេស ជាតិដែលផ្ដល់ឱកាសមិនត្រឹមតែប្រជា ពលរដ្ឋ និងយុវជននៅក្នុងខេត្ដកំពង់ស្ពឺ ប៉ុណ្ណោះទេ ប៉ុន្ដែវិសាលភាពសម្រាប់ តំបន់នេះអាចទាក់ទាញមកពីខេត្ដកោះ កុង ខេត្ដព្រះសីហនុ ខេត្ដតាកែវ និង ខេត្ដកំពង់ស្ពឺ ។
សម្ដេចតេជោពិតជាមានសមាន ចិត្ដរីករាយដោយសារតែសមិទ្ធផលទាំង នេះបានចេញមកពីការខិតខំរួមគ្នា ពី ស្មារតីសាមគ្គី និងការយោគយល់ ហើយ ក្នុងនោះពីសំណាក់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន ផងដែរ ដែលបាន យកព្រះទ័យទុកដាក់ជួយចំពោះកម្ពុជានៅ លើវិស័យអប់រំ និងវិស័យសុខាភិបាល ។ ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងជាមួយ នឹងការបណ*្ដុះបណ្ដាលធនធានមនុស្សនៅ ទីនេះបន្ថែម ដោយមួយឆ្នាំៗយកសិស្ស និស្សិតកម្ពុជាទៅបណ្ដុះបណ្ដាលនៅព្រះ រាជាណាចក្រថៃ ។ ក្នុងនាមរាជរដ្ឋាភិ បាលក៏ដូចជាយុវជនកម្ពុជាដែលបាន ទទួលផលប្រយោជន៍អំពីការឧបត្ថម្ភនេះ សូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅ ចំពោះព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដែលបានយកចិត្ដទុកដាក់ជួយ ដល់ប្រជាជនកម្ពុជាទៅលើការបណ្ដុះ បណ្ដាលធនធានមនុស្ស ។
ទាក់ទិនបញ្ហានេះសម្ដេចតេជោបាន សង្កត់ធ្ងន់ថា ក្នុងនោះយើងមិនត្រូវភ្លេច ថា ការអភិវឌ្ឍប្រទេសមួយទាមទារមុន គេគឺធនធានមនុស្សនេះឯង ហើយថៃជា ប្រទេសជិតខាងមួយដែលមានលទ្ធភាព ខ្ពស់ជួយដល់ប្រជាជនកម្ពុជាក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្ស ។ សម្ដេច តេជោបានកោតសរសើរដល់ក្រុមការ ងារភាគីទាំង២ កម្ពុជា-ថៃដែលបាន សម្រេចជ្រើសរើសយកខេត្ដកំពង់ស្ពឺធ្វើ ជាភូមិសាស្ដ្រសម្រាប់កសាងវិទ្យាស្ថាន នេះឡើងដែលបានផ្សារភ្ជាប់ផ្លូវលំលេខ ៤៤តភ្ជាប់ពីផ្លូវជាតិលេខ៤ ភ្ជាប់ទៅ ផ្លូវជាតិលេខ៥ ។ ប្រជាពលរដ្ឋនៅស្រុក ថ្ពង ក្នុងឃុំអមលាំងរបស់យើងដែលពី អតីតកាលពោរពេញទៅដោយការឈឺ ចាប់ឈាម និងទឹកភ្នែកនៅក្នុងតំបន់ នេះ ។ ប៉ុន្ដែឥឡូវបានក្លាយទៅជាតំបន់ អភិវឌ្ឍន៍មួយដែលរួមមានទាំងស្ថាប័ន ឧត្ដមសិក្សាដែលទទួលបណ្ដុះបណ្ដាល ធនធានមនុស្សនៅទីនេះផងដែរ ។
សម្ដេចតេជោមានប្រសាសន៍ទៀត ថា បើនិយាយអំពីអាទិភាពទាំង៤ ផ្លូវ មានហើយ អគ្គិសនីមានហើយ សាលា មានហើយ ប៉ុន្ដែបញ្ហាទឹកជាបញ្ហាដែល ត្រូវដោះស្រាយ ។ ដូច្នេះសង្ឃឹមថា គណៈកម្មការសាងសង់ជាមួយនឹងអាជ្ញា ធរពាក់ព័ន្ធក៏ដូចជាក្រសួងធនធានទឹក ត្រូវរួមគ្នាពិនិត្យដោះស្រាយផ្គត់ផ្គង់ទឹក នៅតំបន់នេះដើម្បីធានាថាទឹកនៅតំបន់ នេះប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ និស្សិតនៅវិទ្យាស្ថាននេះរួមនឹងប្រជា ពលរដ្ឋដែលនៅជិតខាង ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹង ថា វិទ្យាស្ថានគ្រោងនឹងសាងសង់លើផ្ទៃ ដី២០០ហិកតា ដោយចែកចេញជា ដំណាក់កាល ។ សម្រាប់ដំណាក់កាលទី១ សាងសង់លើផ្ទៃដី៥០ហិកតាដោយត្រូវ ធ្វើផ្លូវ ជីកស្រះ ជីកអណ្ដូង សង់ទីលាន កីឡា អគារប្រជុំ កសិដ្ឋាន និងអន្ដេវា សិកដ្ឋាន ។
លោករដ្ឋមន្ដ្រីបន្ដថា វិទ្យាស្ថាននេះ នឹងផ្ដល់សេវាបណ្ដុះបណ្ដាលកម្រិតបរិ ញ្ញាបត្ររង និងបរិញ្ញាបត្រលើមុខជំនាញ វិស្វកម្មសំណង់ស៊ីវិល វិស្វកម្ម អគ្គិសនី វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេហ្គានិក វិស្វកម្មចំណីអាហារ វិទ្យាសាស្ដ្រសត្វ វិទ្យាសាស្ដ្រដំណាំ វិទ្យាសាស្ដ្រកុំព្យូទ័រ កុំព្យូទ័រពាណិជ្ជកម្ម គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ គ្រប់គ្រងធុរកិច្ច គណនេយ្យ និងភស្ដុភារ ។
ចក្ខុវិស័យវិទ្យាស្ថានគឺបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសលើផ្នែកបច្ចេកវិទ្យា កសិកម្ម វិស្វកម្ម និងសេវាកម្មក្នុង ប្រទេសកម្ពុជាដែលលេចធ្លោ ។ ដើម្បី សម្រេចបាននូវចក្ខុវិស័យនេះវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺនឹងរៀបចំផែនការ សកម្មភាពដើម្បីគាំទ្រដូចជា រៀបចំ រចនាសម្ព័ន្ធ និងយន្ដការគ្រប់គ្រងដើម្បី ពង្រឹងអភិបាលកិច្ច អភិវឌ្ឍន៍កម្មវិធី សិក្សាដែលមានលក្ខណៈសម្បូរបែប អភិវឌ្ឍន៍សមត្ថភាពសាស្ដ្រាចារ្យ និង មន្ដ្រីគ្រប់គ្រង ពង្រឹងគុណភាពបណ្ដុះ បណ្ដាល និងសហការជាមួយស្ថាប័ន ផ្សេងៗទាំងរដ្ឋ និងឯកជន ដើម្បីបម្រើ ផលប្រយោជន៍ និងផ្ដល់សេវាអប់រំដល់ សហគមន៍ ៕
ដោយ៖ ហេង សូរិយា