សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Hoang Poinh Quan ប្រធានគណៈទាក់ទងបរទេសបក្សកុម្មុយនីស្តវៀតណាមចូលជួបសំដែងការគួសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្ដិភាពនាល្ងាចថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Hoang Poinh Quan ប្រធានគណៈទាក់ទងបរទេសបក្សកុម្មុយនីស្តវៀតណាមចូលជួបសំដែងការគួសម និងពិភាក្សាការងារ ។

លោក Hoang Poinh Quan បានជំរាបជូន សម្ដេចតេជោ អំពីព័ត៌មានពីមហាសន្និបាតបក្សលើក ទី១២ របស់វៀតណាម ក្នុងនោះលោកក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោផងដែរដែលបានផ្ញើសារជូនពរចំពោះលទ្ឋផលជោគជ័យនៃមហាសន្និបាតបក្ស ហើយលោកគិតថា នេះជាការជំរុញអោយមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ វាងគណៈបក្ស និងគណៈបក្ស ព្រមទាំងការរីកចម្រើននៃប្រទេសដែលនៅជិតខាងគ្នា។

សម្តេចតេជោ បានថ្លែងអំណរគុណ លោក Hoang Poinh Quan ដែលបានជម្រាបអំពីលទ្ធផល នៃមហាសន្និបាតបក្សលើកទី១២នេះ ដែលទទួលបានលទ្ឋផលល្អដែលជាទីពេញចិត្តរបស់ប្រជាជនវៀតណាមទាំងមូល៕

image

image

image

image

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print