ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ព្រះរាជបុត្រី នៃព្រះមហាក្សត្រថៃបានយាងក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញៈ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ព្រះរាជបុត្រី នៃព្រះមហាក្សត្រថៃ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានយាងក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រះបរមរាជវាំង។
តបតាមការអញ្ជើញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន បាននឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ច នៅកម្ពុជា ពីថ្ងៃទី២២-២៤ កុម្ភៈ ។
ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ក៏បានយាងចូលរួមក្នុង ព្រះរាជពិធីសម្ពោធ មណ្ឌលសុខភាព នៅខេត្តរតនគិរី និងស្លាកឈ្មោះថ្មី នៃវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល នៅខេត្តកំពង់ធំ ៕ សុខ ខេមរា

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print