រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​ ប​ស​ស​ អណត្តិ​ទី​១​លេីក​ទី​៥​ ដេីម្បី​ពិភាក្សា​ ​និង​អនុមតិ​របាយការណ៍​បូក​សរុប​ការងារ​បសស​ឆ្នាំ​២០២០​ និង​ទិស​ដៅ​ឆ្នាំ​២០២១​

ចែករំលែក៖

ភ្នំពេញ៖​ លោក​បណ្ឌិត​ ​អុិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ ប​ស​ស​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២១​នេះ​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​ ប​ស​ស​ អណត្តិ​ទី​១​លេីក​ទី​៥​ ដេីម្បី​ពិភាក្សា​និង​អនុមតិ​របាយការណ៍​ បូក​សរុប​ការងារ​ បសស​ឆ្នាំ​ ២០២០និង​ទិស​ដៅ​ឆ្នាំ​២០២១​។

នាឱកាសនោះលោកបណ្ឌិត​ អុិត​ សំហេង​ បានវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការ​ងារ​ បសស​ ឆ្នាំ​២០២០​ បេីទោះ​ជា​ប្រឈម​ នឹង​ផលវិបាក​នៃជម្ងឺ​កូវីដ​១៩​។ ប៉ុន្តែ​ បសស​ នៅ​ទទួល​បាន​ភាពវិជ្ជមាន​ ផ្នែក​ហិរញ្ញវត្ថុ​  និង​បង្កើន​ប្រសិទ្ធភាព​ នៃការផ្ដល់សេវា​ជូន​សមាជិក​របស់​ខ្លួន​បាន​ល្អ​។

ចំណែក​ នៅឆ្នាំ​២០២១​នេះ បសស​នឹង​បន្ត​ការងារ​ចំនួន​ ៥​មានដូចជាខាងក្រោម៖

១​ ,អនុវត្តន៍​របបសន្តិសង្គម​ផ្នែក​ហានិភ័យ​ការ​ងារ​ សម្រាប់​មន្ត្រី​សាធារណៈ​។

២​ ,បន្ត​ពង្រឹង​ពង្រីក​ របប​ សន្តិសុខ​សង្គម​ ផ្នែក​ហានិភ័យ​ និង​ ថែទាំ​សុខភាព​ សម្រាប់​កម្មករនិយោជិត​។

៣​ ,បន្ត​រៀប​ចំ​ដាក់​ឲ្យ​អនុវត្ត​របបសន្តិសង្គម​ផ្នែក​សោធន​។

៤​ ,បន្ត​ការ​ផ្សព្វផ្សាយ​ អំពី​ អត្ថប្រយោជន៍​ និង​កតព្វកិច្ច​ បសស​។

៥​ ,រៀបចំ​យុទ្ធសាស្ត្រ​វិនិយោគ​របស់​ បសស​។

ជាមួយគ្នានេះ​ ក្រុម​ប្រឹក្សា​ភិបាល​ ក៏បាន​ពិភាក្សា​យ៉ាង​សកម្ម​ និង​ បាន​អនុម័ត​របាយការណ៍​បូក​សរុប​ការងារ​បសស​ឆ្នាំ​២០២០​ និង​ទិស​ដៅ​ឆ្នាំ​២០២១របស់​ បបសស៕ដោយ៖ស​ហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print