មន្រ្តីឆ្នើមចំនួន៤រូប ត្រូវបានទទួលបណ្ណសរសើរ និងមន្រ្តីទើបតែងតាំងថ្មីចំនួន ២រូប បានប្រកាសសុពលភាព ក្នុងកិច្ចប្រជុំដើមឆ្នាំ២០២១នេះ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូន ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពី លទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលស្ថានភាពជំងឺកូវីដមានការធូរស្រាលជាងមុន។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានប្រគល់បណ្ណសរសើរជូនមន្ត្រីឆ្នើមប្រចាំខែធ្នូ និង ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះមានលោកអនុប្រធានមន្ទីរទាំងបីរូប និងអនុប្រធានការិយាល័យមួយរូប ព្រមទាំងបានប្រកាសសុពលភាពអនុប្រធានការិយាល័យ ចំនួនពីររូបដែលទើបត្រូវបានតែងតាំងថ្មី។

លោកប្រធានមន្ទីរបានធ្វើការលើកទឹកចិត្ត និងដាស់តឿន ក្រើនរំលឹកដល់មន្ត្រីគ្រប់រូប បន្ដខិតខំយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច ដែលបានប្រគល់ជូន និងអភិវឌ្ឍខ្លួនឱ្យមានភាពរីកចម្រើនដែលអាចឆ្លើយតបទៅនឹងគុណសម្បតិ្តមន្ត្រីរាជការទាំង៤ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print