Update៖ឃើញសត្វឆ្កែររបស់ខ្លួនលង់ទឹកចុះទៅជួយ ជាអកុសល បណ្តាលអោយស្លាប់ទាំងម្តាយនិងកូននៅកោះរ៉ុង.

ចែករំលែក៖

(ខេត្តព្រះសីហនុ)៖ មានសេចក្តីរាយការពីពលរដ្ឋមកថា ប្រទះឃើញមនុស្ស២នាក់លង់ទឹកស្លាប់ នៅចំណុចព្រែកកណ្ដាល ស្រះចិញ្ចឹមត្រី មួយកន្លែង វេលាម៉ោង០៤:៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់អោយដឹងថា សាកសពមានឈ្មោះ មិន សុភាព ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាម្ដាយ និង ឈ្មោះ យឹម គឹមមួយ ភេទស្រី អាយុ១៦ឆ្នាំត្រូវជាកូន រស់នៅភូមិកើតហេតុខាងលើ ។

បើតាមប្រភពពីសាក្សីនៅជិតកន្លែងកើតហេតុ បានប្រាប់ថានៅវេលាម៉ោង១៤:៣០នាទី បានឃើញម្ដាយនិងកូនជិះម៉ូតូចូលទៅកន្លែងកើតហេតុ តាមការសង្ស័យមូលហេតុខាងលើបណ្ដាលមកពីឆ្កែធ្លាក់ចូលក្នុងស្រះ ហើយម្ដាយនិងកូនព្យាយាមជួយទើបបណ្ដាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់ដូច្នេះ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរបានរក្សាទុក្ខនៅកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យពិនិត្យ ទៅតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print