យន្តហោះធុនតូចមួយគ្រឿងត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅលើវាលខ្យាច់ ស្ថិតនៅឆ្នេរសមុទ្រ ទីក្រុងTreasure Island រដ្ឋផ្លរីដា អាមេរិក។ ប៉ុន្តែមិនមានអ្នកស្លាប់និងរងរបួសនោះឡើយ។
ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី១៧ខែមករា (ពេលវេលាក្នុងតំបន់) ។ ប្រធានក្រុមពន្លត់អគ្គិភ័យ លោកWilliam Barrs បានឲ្យដឹងថា យន្តហោះធុនតូច ប្រភេទ Piper Archer ដឹកមនុស្ស២នាក់បានចុះចតលើវាលខ្យាច់ ។
អាកាសយានិកបានរកឃើញម៉ាស៊ីនមានបញ្ហាពេលហោះឆ្លងកាត់ឈូងសមុទ្រម៉ិចស៊ីកូ ក្រោយរយៈពេល២៤នាទីហោះហើរ។ អាកាសយានិកដឹងថា យន្តហោះមិនអាចហោះហើរវិលត្រឡប់ទៅអាកាសយានដ្ឋានវិញទើបសម្រេចចុះចតនៅលើវាលខ្សាច់ ។ មិនមានអ្នកណាម្នាក់រងរបួសឬស្លាប់នៅក្នុងហេតុការណ៍ខាងលើនោះឡើយ។
ជាមួយគ្នានេះដែរ យន្តហោះបានបញ្ជូនទៅកាន់ស្ថានីយប៉ូលិស Treasure Island ដើម្បីផ្តល់ជូននាយកដ្ឋានអាកាសចរណ៍អាមេរិក សម្រាប់បើកការស្រាវជ្រាវពីករណី គ្រោះថ្នាក់ខាងលើ ។ ក្នុងពេលចុះចតនៅឆ្នេរសមុទ្រ មិនមានមនុស្សច្រើននោះឡើយ ទើបមិនមានអ្នកស្លាប់ឬរងរបួស៕
https://youtu.be/LBYU7juB7lM
រូបភាព៖ Reuters