កូរ៉េអញ្ជើញ ក្រុមអត្ថពលិកកីឡាប៉ាកតាក្រកម្ពុជាទៅប្រកួតជើងឯកអាស៊ីុនៅទីក្រុងអ៊ីនឈន

ចែករំលែក៖

ភ្នំពេញ៖ ជ័យជម្នះបន្តបន្ទាប់ របស់ក្រុមអត្តពលិកកីឡាសីប៉ាកតាក្រកម្ពុជា និងឈិនលូន កំពុងទទួលបានការគាំទ្រខ្លាំងក្នុងនិងក្រៅប្រទេស ពិសេសក្រោយពីអត្តពលិកកីឡាប្រភេទនេះលើកពានរង្វាន់ជើងឯកអាស៊ីុនៅប្រទេសម៉ាឡេស៊ីុកាលពីថ្មីៗកន្លងទៅ សហព័ន្ធកីឡាមួយនេះក៏ទទួលបានការអញ្ជើញពីសំណាក់ម្ចាស់ផ្ទះ កូរ៉េ ដែលគ្រោងរៀបចំការប្រកួត ជើងឯកសីប៉ាកតាក្រអាស៊ីុលើកទី២នៅទីក្រុងអ៊ីឈន ។នេះបើតាមការអះអាងរបស់លោកទូច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាសីប៉ាកតាក្រកម្ពុជាកាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៦នៅទីស្នាក់ការសហព័ន្ធ។
លោកអគ្គលេខាធិការបានប្រាប់ឲ្យដឹងថា បន្ទាប់ពីការត្រៀមប្រកួតជើងឯកថ្នាក់នាថ្ងៃទី២០ខែមមេសាឆ្នាំ២០១៦នេះ សហព័ន្ធក៏ទទួលបានការអញ្ជើញពីសំណាក់ប្រធានសហព័ន្ធកីឡាសីប៉ាកតាក្រកូរ៉េ ដោយសុំឲ្យសហព័ន្ធកីឡាសីប៉ាកតាក្រកម្ពុជា បញ្ជូនអត្តពលិកទៅចូលរួមប្រកួតជើងឯកសីប៉ាកតាក្រ អាស៊ីលើកទី២នាថ្ងៃទី១០ដល់១៣ខែមិថុនាឆ្នាំ២០១៦នេះ។
លោក ទូច សុភៈបានឲ្យដឹងថា ទន្ទឹមនិងទទួលការអញ្ជើញរបស់កូរ៉េខាងលើនេះដែរ សហព័ន្ធនិងបញ្ជូនអត្តពលិករបស់ខ្លួនចេញទៅកូរ៉េចំនួន២ក្រុម គឺក្រុមបុរស លេង៣នាក់ទល់៣ នាក់និងក្រុមនារីលេង២នាក់ទល់២នាក់ បច្ចុប្បន្នសហព័ន្ធកំពុងប្រឈមជាមួយបញ្ហាកង្វះទីលានហ្វឹកហាត់ដែលមានស្តងដាពិតប្រាកដ និងថវិកាសម្រាប់ទិញសំបុត្រយន្តហោះដែលមានតម្លៃចំនួន៧៥០ដុល្លារទៅមក។ សម្រាប់ការស្នាក់នៅហូបចុកម្ចាស់ផ្ទះកូរ៉េជាអ្នកទទួលបន្ទុកក្នុងនោះសហព័ន្ធសីប៉ាកតាក្រអន្តរជាតិក៏បានសន្យាថាជួយចេញថ្លៃសំបុត្រយន្តហោះខ្លះដែរ។
លោកបានប្តទៀតថា នៅមុនចេញដំណើរយើងនិងធ្វើលិខិតស្នើសុំប្រាក់ហោប៉ៅពីក្រសួងអប់រំយុវជននិងកីឡាតាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដល់ប្រតិភូកីឡាសីប៉ាកតាក្រទាំង៧នាក់។
លោកទូច សុភៈរំលឹកថា ចំពោះជ័យជម្នះរបស់ក្រុមកីឡាករកីឡាការិនី ឈិនលូន(chinlone)កម្ពុជា ដែលដណ្តើមបានពានរង្វាន់ក្នុងនោះក្រុមសីឈិនលូនផ្នែកបុរសទទួលបានមេដាយមាស១គ្រឿងនិងក្រុមកីឡាការិនី ទទួលបានមេដាយសំរឹទ្ធិ២គ្រឿង ព្រឹត្តិការប្រកួតកីឡាសីឈិនលូនជើងឯកអាស៊ីលើកទី២នៅទីក្រុងម៉ានដាលី ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅ៕សារីម

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print