មេក្រុម​ហ៊ុន Samsung​ ក្រោយពាក់ព័ន្ធពីបទ​ផ្តល់​សំណូកឲ្យ​អតីត​ប្រធានាធិបតីលោកស្រី ប៉ាក ហ្គឺ​ន​ហេ ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំកន្លះ​

ចែករំលែក៖

អន្តរជាតិ៖លោក Lee Jae-yong អនុប្រធាន និងជាអ្នកស្នងតំណែងក្រុមហ៊ុន Samsung នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២១  ត្រូវបានតុលាការជាន់ខ្ពស់ក្រុងសេអ៊ូកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលឆ្នាំកន្លះ បន្ទាប់ពីអ្នកស្នងតំណែងក្រុមហ៊ុន Samsung រូបនេះ ត្រូវបានគេរកឃេីញថាជាប់ចោទក្នុងសំណុំរឿងផ្តល់សំណូក និងកិបកេងប្រាក់ ដែលទាក់ទងទៅនឹងរឿងអាស្រូវរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក ហ្គឺហេចំណែកអតីតប្រធានាធិបតី ប៉ាក ហ្គឺហេត្រូវតុលាការកំពូលកូរ៉េខាងត្បូង កាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ

ជាក់ស្តែងសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ក្រុងស៊េអូក្នុងសវនាការថ្ងៃទី១៨ ខែមករាបានបញ្ជាក់ថា៖«​លោក Lee Jae-yong ផ្តល់សំណូក និងសុំឱ្យអតីតប្រធានាធិបតី ប៉ាក ហ្គឺហេ ប្រើប្រាស់អំណាចក្នុងការជួយន្លឿការស្នងតំណែងក្នុងក្រុមហ៊ុន​»​ តុលាការបន្តថា វាជារឿងគួរឱ្យសោកស្តាយដែលក្រុមហ៊ុន Samsung ជាក្រុមហ៊ុនកំពូលក្នុងប្រទេស និងជាអ្នកឈានមុខផ្នែកនវានុវត្តន៍ តែងតែជាប់ពាក់ព័ន្ធក្នុងបទល្មើសនៅពេលដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនយោបាយ

សូមជម្រាបថាលោក Lee ត្រូវបានសាធារណជនកូរ៉េខាងត្បូងស្គាល់ថា ជាអ្នកដឹកនាំក្រុមហ៊ុន Samsung ជំនួសឪពុក Lee Kun-hee ដែលឈឺចាប់ពីឆ្នាំ២០១៤ និងស្លាប់នៅខែតុលាឆ្នាំ២០២០ ចំពោះការកាត់ក្ដីឱ្យលោក Lee នឹងធ្វើឱ្យរាំងស្ទះដល់ការស្នងតំណែងគ្រប់គ្រងនៅក្រុមហ៊ុន Samsung ផងដែរ។ បន្ថែមពីនេះ លោក Lee ក៏មិនអាចចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗផងដែរ

ចំណុចស្នូលនៃបទល្មើសពុករលួយផ្តល់សំណូកនេះ គឺលោក Lee បានផ្តល់ប្រាក់ទៅលោកស្រី Choi Soon-sil ដែលជាមនុស្សជំនិតរបស់លោកស្រីអតីតប្រធានាធិបតី ផាក លោកស្រី ផាក ត្រូវបានទម្លាក់ពីតំណែង និងចោទប្រកាន់ពីទទួលប្រាក់ពីក្រុមហ៊ុនធំៗដូចជា Samsung និង Lotte​ ក្នុងខែកុម្ភៈឆ្នាំ២០១៧ លោក​Lee ត្រូវបានតុលាការចោទពីបទការផ្តល់ប្រាក់ចំនួន២៧, លានដុល្លារ ដើម្បីទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការផ្ទេរការគ្រប់គ្រងពីឪពុកទៅកូន

ក្នុងឆ្នាំ២០១៧ លោក Lee ត្រូវបានតុលាការសេអ៊ូកាត់ទោសឱ្យជាប់ពន្ធនាគារឆ្នាំ ប៉ុន្តែតុលាការឧទ្ធរណ៍កូរ៉េខាងត្បូងសម្រេចឱ្យជាប់ទោសត្រឹមតែឆ្នាំកន្លះ និងអនុញ្ញាតឱ្យព្យួរទោស ក្រោយលោកអនុវត្តទោសបានឆ្នាំ នៅឆ្នាំ២០១៩ តុលាការកំពូលបញ្ជាឱ្យតុលាការជាន់ខ្ពស់ក្រុងសេអ៊ូកាត់ទោសជាថ្មី ក្រោយរកឃើញទំហំនៃប្រាក់សំណូកកើនឡើង

ក្រោយការសម្រេចរបស់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូនេះ លោក Lee អាចប្តឹងទៅតុលាការកំពូលបាន ក្នុងរយៈពេលថ្ងៃ ប៉ុន្តែការទទួលយក ច្រានចោលសំណុំរឿងទៅកាត់ក្តីបន្តពុំទាន់ច្បាស់នៅឡើយទេ ដ្បិតតុលាការកំពូលធ្លាប់កាត់ក្តីសំណុំរឿងនេះម្តងហើយ

គួរបញ្ជាក់ថាការកាត់ទោសលោក Lee បង្ហាញពីទំនាក់ទំនងរវាងអ្នកនយោបាយ និងអ្នកជំនួញកូរ៉េខាងត្បូងដែលចាក់ស្រែះ សកម្មជនប្រឆាំងអំពើពុករលួយ គាំទ្រការកាត់ក្តីនេះ ដោយអះអាងថា តុលាការត្រូវតែដើរតួនាទីបន្ថែមទៀតក្នុងការបញ្ចប់អំពើពុករលួយរវាងអ្នកនយោបាយ និងអ្នកជំនួញ ដែលជារឿយៗឈានដល់ការរំលោភអំណាចដោយក្រុមហ៊ុន និងអភិបាលកិច្ចមិនបានត្រឹមត្រូវ

ដោយឡែកសម្រាប់អ្នកគាំទ្រក្រុមហ៊ុន Samsung ក៏បានលើកឡើងថា ការកាត់ក្តីនេះជារឿងអយុត្តិធម៌ ដោយអះអាងថា ក្រុមហ៊ុននេះបានជួយកូរ៉េខាងត្បូងឱ្យឆ្លងផុតការលំបាកអំឡុងពេលប្រទេសប្រឈមនឹងជំងឺកូវីដ​-១៩ ជាមួយការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចប្រទេស មិនតែប៉ុណ្ណោះ Samsung ជាក្រុមហ៊ុនដែលមានលក្ខណៈគ្រប់គ្រងបែបគ្រួសារធំបំផុត និងជាក្រុមហ៊ុនធំបំផុតលំដាប់ទី១២ ជាមួយមានទំហំ២០ភាគរយនៃផលិតផលក្នុងស្រុកកូរ៉េខាងត្បូង៕ដោយ៖សហការី

លោក Lee Jae-yong អនុប្រធានក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ។ រូបថត AFP

...

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺហេ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print