ខេត្តកំពង់ស្ពឺ, សិក្ខាកាមហាត់សមត្រៀមបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥ នឹងឈានជិតមកដល់ ទើបនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជេីញត្រួតពិនិត្យសិក្ខាកាមហាត់សមត្រៀមបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥ និងបន្តបេីកវគ្គជំនាន់ទី២៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស(ភ្នំស្រង់) ខេត្តកំពង់ស្ពឺ កក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជេីងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធពិធីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕
ប្រភព: ទទក