ភ្នំពេញ៖ បុរសមួយក្រុមមានគ្នា៥នាក់បានចូលផឹកស៊ីនៅហាងស្រាក្រឡុកមួយកន្លែងស្ថិតនៅចំណុចមុខរោងចក្រ៦ជាន់តាមបណ្តោយមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ខណៈផឹកគ្មាននារីអង្គុយកំដរក៏ស្រែកឡូឡាហើយទាត់តុកៅអីផ្អេីលដល់ភ្ញៀវរត់ជាន់ជេីងគ្នាចេញក្រៅបាត់អស់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។
តាមប្រភពព័ត៌មានពីកូនស្រីម្ចាស់ហាងបានឲ្យដឹងថា មុនពេលកេីតហេតុមានបុរសម្នាក់ដែលជាម្ចាស់ផ្ទះវេរលុយវីងនៅជាប់កន្លែងគាត់លក់ស្រាបានហៅមិត្តភក្តិចំនួន៤នាក់ទៀតមកអង្គុយផឹកស្រា។ បន្ទាប់មកបុរសនោះក៏ហៅរូបនាងមកជួបហេីយសួរថា ម្តាយឯងទៅណាហេីយ? ភ្លាមនោះនាងក៏ខលទៅម្តាយនាងឲ្យមកតែម្តាយនាងជាប់រវល់ ទើបបុរសនោះប្រាប់ថា ពួកគាត់រកនារីមកអង្គុយកំដរ។
ប្រភពដដែលបានបន្តថា បន្ទាប់មកនាងក៏មកអង្គុយជាមួយចាក់ស្រាឲ្យផឹក ហេីយបុរសនោះក៏ប្រាប់ឲ្យនាងចាក់ធុងបាស់ឲ្យឮខ្លាំងៗងាយស្រួលនិងរាំលេង តែដោយសារតែយប់ជ្រៅទៅហេីយនាងក៏មិនបានធ្វេីតាមនោះទេ ទេីបធ្វេីឲ្យបុរសនោះខឹងសម្បាយ៉ាងខ្លាំងក៏លេីកកៅអីបោកទាត់តុចោលបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ភ្ញៀវជិតខាងរត់ជាន់ជេីងគ្នាចេញទៅបាត់អស់។
ក្រោយមកទេីបកម្លាំងសមត្ថកិច្ចចុះមកឃាត់ជនបង្ក២នាក់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១ដេីម្បីដោះស្រាយគ្នា៕
ដោយ៖សុខា សែនជ័យ